ព័ត៌មានអន្ដរជាតិ
កាណាដារកឃើញផ្នូរអត់ស្លាកសំគាល់ជនជាតិដើមជិត២០០ទៀត
សហគមន៍ជនជាតិដើមភាគតិចកាណាដាបានរកឃើញសំណល់សាកសព១៨២នៅក្នុងផ្នូរគ្មានស្លាកសំគាល់នៅជិតទីតាំងសាលារៀនចាស់មួយដែលជាទីកន្លែងកុមារជនជាតិដើមភាគតិចរស់នៅឆ្ងាយពីគ្រួសារ។
ការរកឃើញថ្មីបំផុតនេះនៅជិតទីក្រុង Cranbrook ក្នុងខេត្ត British Columbia បន្ទាប់ពីមានសេចក្តីរាយការណ៍ពីការរកឃើញពីរកន្លែងទៀតនៅសាលារៀនដែលបើកដំណើរការដោយវិហារកាតូលិក ដែលជាផ្នូរមួយក្នុងចំណោមផ្នូរជាង៦០០ និងសំណល់សាកសព២១៥ទៀត។

សហគមន៍ Lower Kootenay Band បាននិយាយក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ខ្លួនបានចាប់ផ្តើមប្រើបច្ចេកវិទ្យាកាលពីឆ្នាំមុនដើម្បីរុករកនៅទីតាំងជិតសាលារៀនចាស់ St. Eugene ដែលបើកដំណើរការដោយវិហារកាតូលិកពីឆ្នាំ១៩១២ដល់១៩៧០។ ការស្រាវជ្រាវរកឃើញសំណល់សពក្នុងផ្នូរគ្មានស្លាកសំគាល់។ ផ្នូរខ្លះជម្រើសមួយម៉ែត្រ។
សេចក្តីប្រកាសបានលើកឡើងថា អដ្ឋិធាតុទាំងនោះត្រូវបានគេជឿថាជា ជាក្រុមតន្ត្រីរបស់ជនជាតិ Ktunaxa រាប់ទាំងក្រុម Lower Kootenay Band, ក្រុម Aq’am និងក្រុមសហគមន៍ First Nation ជាដើម។
កាលពីសប្តាហ៍មុន លោក Cadmus Delorme ប្រធាន Cowessess First Nation បាននិយាយថា ការប្រើបច្ចេកវិទ្យារ៉ាដាឆ្លុះក្រោមដីបានចុះបញ្ជី៧៥១ ដែលបង្ហាញថា ហោចណាស់សព៦០០ត្រូវបានកប់នៅសាលារៀន Marieval Indian Residential School ដែលបើកពីឆ្នាំ១៨៩៩ដល់១៩៩៧។ ផ្នូរទាំងនោះត្រូវបានគេជឿថាផ្ទុកសពកុមារ និងមនុស្សធំ។

ពីរបីសប្តាហ៍មុននេះ អ្វីដែលគេជឿគឺសាកសពសំណល់កុមារ២១៥ត្រូវបានរកឃើញនៅទីតាំងសាលារៀន Kamloops Indian Residential School ក្នុងខេត្ត British Columbia។
ចាប់ពីសតវត្សទី១៩ដល់ទសវត្សរ៍ឆ្នាំ១៩៧០ កុមារជនជាតិដើមភាគតិចជាង១៥០០០០នាក់ត្រូវបានបង្ខំឲ្យចូលរៀននៅសាលាគ្រីស្ទសាសនាដែលឧបត្ថម្ភដោយរដ្ឋក្នុងកិច្ចខិតខំប្រឹងប្រែងបញ្ចូលពួកគេទៅក្នុងសង្គមកាណាដា។ កុមាររាប់ពាន់នាក់បានស្លាប់ដោយសារជំងឺ និងមូលហេតុផ្សេងៗ ក្នុងនោះមានកុមារច្រើនណាស់អត់បានត្រឡប់ទៅរកគ្រួសារវិញ៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៥ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


