ព័ត៌មានអន្ដរជាតិ
មេៗក្រុមឧទ្ទាមកំពុងជួបជុំផឹកស៊ីត្រូវយន្តហោះគ្មានមនុស្សបើករបស់អាមេរិកវាយប្រហារ ស្លាប់១៥នាក់
ក្រុមឃ្លាំមើលសង្រ្គាមបានរាយការណ៍ថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកបានតម្រង់គោលដៅទៅលើការជួបជុំរបស់មេបញ្ជាការក្រុមឧទ្ទាមនៅក្នុងខេត្ត Idlib ភាគពាយ័ព្យប្រទេសស៊ីរីកាលពីល្ងាចថ្ងៃព្រហស្បតិ៍ដោយបានសម្លាប់មនុស្ស១៥នាក់រួមទាំងជនស៊ីវិលផង។
ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបាននិយាយថា ការវាយប្រហារនេះត្រូវបានគេជឿថា ធ្វើឡើងដោយក្រុមចម្រុះប្រឆាំងភេរវកម្មដឹកនាំដោយសហរដ្ឋអាមេរិក។

ក្រុមនេះបន្តថា វាបានតម្រង់គោលដៅទៅលើមេបញ្ជាការនៃក្រុម Hayat Tahrir al-Sham (HTS) ដែលជាក្រុមឆ័ត្ររបស់រណសិរ្ស Nusra ហើយមានទំនាក់ទំនងជាមួយក្រុមអាល់កៃដាខណៈពេលដែលពួកគេកំពុងជប់លៀងផឹកស៊ីពេលល្ងាចនៅក្នុងភូមិ Jakara នៃខេត្ត Idlib ក្បែរព្រំដែនស៊ីរី-ទួរគី។
ក្រុមឃ្លាំមើលដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសមួយនេះបានបន្ថែមថា ការវាយប្រហារនេះក៏បានធ្វើឲ្យមេបញ្ជាការមួយចំនួនរងរបួសផងដែរ។

កាលពីថ្ងៃទី១៥ខែតុលា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកស្រដៀងគ្នានេះបានតម្រង់គោលដៅទៅលើរថយន្តមួយគ្រឿងនៅភាគខាងលិចខេត្ត Idlib ដោយបានសម្លាប់ជនឧទ្ទាម២នាក់និងកុមារម្នាក់។
ខេត្ត Idlib បានក្លាយជាបន្ទាយឧទ្ទាមដ៏សំខាន់ចុងក្រោយបង្អស់នៅក្នុងប្រទេសស៊ីរីខណៈ HTS ជាក្រុមឈានមុខក្នុងចំណោមក្រុមផ្សេងៗនៅក្នុងតំបន់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Xinhua
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


