សុខភាព
ហូបហឹរទោះផ្ដល់ឱជារសឆ្ងាញ់ តែបង្កហានិភ័យដល់សុខភាពធ្ងន់ធ្ងរមិនធម្មតា
ហូបហឹរ មិនបានបន្ថែមរសជាតិទេ បើទោះបីជាវាអាចបង្កើនចំណង់អាហារមែនពិត។ ហឹរប្រៀបដូចជាការធ្វើទារុណកម្មដល់រាងកាយ ដែលត្រូវបានមើលឃើញដោយសមាសធាតុ មួយចំនួននៅក្នុងម្ទេស ហើយមានច្រើនជាងអត្ថប្រយោជន៍ ព្រោះវាអាចបង្កើនហានិភ័យនៃជំងឺមួយចំនួន។
តើហានិភ័យនៃ “ការបរិភោគហឹរ” មានហានិភ័យអ្វីខ្លះ?

រាគរូស
នៅក្នុងម្ទេសម្ទេសមាន capsaicin វាធ្វើឲ្យយើងមានអារម្មណ៍ក្តៅខ្លាំង ជាមូលហេតុដែលយើងផឹកទឹកច្រើន។ រាងកាយនឹងព្យាយាមដក capsaicin ចេញពីរាងកាយ។ ពោះវៀនចំណាយពេលតិចក្នុងការស្រូបយកសារធាតុចិញ្ចឹម។ ហេតុដូច្នេះហើយ យើងច្រើនតែមានការឈឺពោះទៅជារាគ បន្ទាប់ពីយើងបរិភោគអាហារហឹរ។
ការរលាកក្រពះ
ការឆ្លងមេរោគ hpilorai ដោយសារការឆ្លងបាក់តេរីក្នុងអាហារឬទឹកផឹក ដែលអាចបង្កឲ្យមានជំងឺរលាកក្រពះរ៉ាំរ៉ៃពីការបរិភោគអាហារហឹរក្នុងរយៈពេលយូរ បណ្តាលឲ្យរលាកភ្នាសរំអិលនៃក្រពះ ឬទៅជាហើមឡើងក្រហម។ លើសពីនេះទៀតការញ៉ាំអាហារហឹរ អាស៊ីតកាន់តែច្រើនដែលខាំស្រទាប់ធ្វើឲ្យរលាកក្រពះ។ វាបណ្តាលឲ្យឈឺពោះភ្លាមៗនៅពេលអ្នកញ៉ាំអាហារហឹរ។
ជំងឺរលាកពោះវៀនរ៉ាំរ៉ៃ

ការញ៉ាំអាហារហឹរជាប្រចាំ អាចធ្វើឲ្យប៉ះពាល់ដល់ភ្នាសរំអិលរលាកនិងដំបៅ។ ការរលាករ៉ាំរ៉ៃមានរយៈពេលជាច្រើនឆ្នាំដែលបណ្តាលឲ្យរាគនិងឈឺពោះ ទោះបីជាជំងឺរលាកពោះវៀនភាគច្រើនបណ្តាលមកពីការហូបអាហារដែលមានជាតិកខ្វក់ក៏ដោយ។ ជាពិសេសការហូបអាហារហឹរ អាចបង្កើនការរលាកដល់ភ្នាសរំអិលនៃពោះវៀន និងអាចបង្កើនហានិភ័យនៃជំងឺមហារីកពោះវៀននាពេលអនាគត។

ចាល់អាស៊ីត
ការចាល់អាស៊ីត គឺជាលក្ខខណ្ឌមួយដែលទឹកក្រពះមានជាតិអាស៊ីតក្រពះចូលទៅក្នុងបំពង់អាហារ។ នេះបណ្តាលឲ្យក្ដៅនៅលើទ្រូងនិងអណ្តាត។ វាអាចបណ្តាលមកពីការផ្ទុកអាស៊ីតច្រើនពេកនៅក្នុងក្រពះ រហូតដល់វាច្រាលមកវិញហើយការធ្វើឲ្យបំពង់អាហារមិនដំណើរការល្អ ដូច្នេះអ្នកដែលមានបញ្ហាអាស៊ីត គួរតែចៀសវាងអាហារទាំងអស់ដែលបង្កឲ្យមានជាតិអាស៊ីត។
វាបណ្តាល ឲ្យមានជាតិអាស៊ីតនិងការចាល់ទៅបំពង់អាហារ ហើយប្រសិនបើមានការចាល់អាស៊ីតរ៉ាំរ៉ៃ វាអាចត្រូវបានព្យាបាលដោយការវះកាត់បំពង់អាហារ។ ដើម្បីការពារការវិវត្តនៃជម្ងឺទៅជាមហារីកបំពង់អាហារនាពេលអនាគត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖sanook
ចុចអាន៖អាហារទាំងនេះ ហាមដាច់ខាតមិនគួរញ៉ាំមុនពេលហាត់ប្រាណ
ចុចអាន៖អាហារ ៤ មុខហាមទទួលទាន ក្នុងកំលុងពេលឆ្លងនិងជាសះស្បើយពីកូវីដ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


