Connect with us

KPT+

ដោយសារមូលហេតុ ៥ នេះសោះ ទើបនារីវ័យជ្រេមួយចំនួនមិនទាន់សម្រេចចិត្តរៀបការ

បានផុស

នៅ

គូជីវិត​អ្នកណាក៏ចង់បានដែរ តែក៏គ្មានអ្វីប្លែកទេ ដែល​ខ្លះឆាប់មានគូ ឯខ្លះទៀតមិនងាយមាន។ ចំណែកមនុស្សស្រីរឹងមាំ ឈ្លាសវៃ ត្រូវបានមើលឃើញថា ក្រនឹងមានដៃគូ នៅលីវបានយូរជាងមនុស្សស្រីទូទៅ ដែលមូលហេតុពិតអាចជា៖

១. នាងរឹងមាំ មិនត្រូវការដៃគូដើម្បីបំពេញឲ្យខ្លួន

K-Trivia: Fun Facts About Jun Ji Hyun | ONE
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ត្រីរឹងមាំម្នាក់ មិននិយមពឹងផ្អែកលើបុរសទេ អ្វីដែលនាងចង់បានគឺនៅជាមួយមនុស្សដែលផ្តល់តម្លៃដល់ជីវិតនាង មិនមែនមកបំពេញសេចក្ដីត្រូវការដែលនាងមានរួចហើយនោះឡើយ។

២. នាងមានស្តង់ដារខ្ពស់

Jun Ji-Hyun Is Reportedly Making Her K-Drama Comeback After 4 Years

នារីវៃឆ្លាត រមែងមានស្ដង់ដារខ្ពស់ពីដៃគូ ព្រោះនាងត្រូវការគូស្នេហ៍ដែលអាចធ្វើអ្វីដូចឬអាចស្រដៀងគ្នាទាំងសមត្ថភាព ចំណេះដឹង និងអាយុជាដើម ។ នាងពុំត្រូវការមនុស្សប្រុសខុសគ្នាហួសហេតុពេកឡើយ។ ហេតុនេះបានជានាងសុខចិត្តនៅម្នាក់ឯង ដោយសារបុរសខ្លះពុំមានចំណុចដែលនាងត្រូវការ។

៣. នាងមិនត្រូវការមនុស្សប្រុសបែបវីរៈបុរស

Flitto Content - Korean Wave Star, Jun Ji-hyun, 10 Weeks of Pregnancy!

មនុស្សប្រុសខ្លះ គិតថា ស្រីៗទូទៅឲ្យតែឃើញទ្រព្យ សម្ភារៈនិយម ឬភាពហ៊ឺហាររបស់ខ្លួន នាងនឹងបាក់ចិត្តស្រឡាញ់។ ប៉ុន្តែស្ត្រីធំពេញវ័យតែងមានស្តង់ដារកំណត់និងគោលដៅជារបស់ខ្លួន។ នាងមិនមែនជាក្មេងស្រីវង្វេងស្មារតីជាមួយភាពឡូយឆាយ ឬមានចរិតដូចទៅនឹងតួឯកប្រុសក្នុងកុន ឬដូចព្រះអង្គម្ចាស់ឡើយ នាងត្រូវការតែដៃគូពិតប្រាកដច្បាស់លាស់ប៉ុណ្ណោះ។ ​បែបនេះបានជាប្រុសៗចូលចិត្តជះទ្រព្យសម្បត្តិមិនអាចយកបេះដូងនាងបាន។

៤. នាងប្រឹងប្រែងតស៊ូក្នុងជីវិតដោយខ្លួនឯង

Diisukan Cerai, Agensi Jun Ji-Hyun Buka Suara - Warta Lombok

ស្ត្រីឯករាជ្យមិនចូលចិត្តរង់ចាំឲ្យគេធ្វើអ្វីសម្រាប់ខ្លួនទេ ប៉ុន្តែនាងតែងចាត់វិធានការធ្វើវាដោយខ្លួនឯងជំនួសវិញ។ ដោយសារនាងជាមនុស្សស្រីឯករាជ្យ ទើបនាងមិនព្រួយបារម្ភពីរឿងអត់គូ ហើយនេះក៏ជាមូលហេតុដែលបុរសគ្មានសមត្ថភាពស្មើនាង មិនហ៊ានចូលទៅក្បែរ។

៥. នាងមិនចូលចិត្តធ្វើជាជម្រើសទី ២

Phía "mợ chảnh" Jeon Ji Hyun chính thức lên tiếng về thông tin ly hôn do bị  chồng CEO "cắm sừng"

ស្ត្រីឆ្លាតវៃមិនដែលអត់ធ្មត់នឹងក្លាយជាមនុស្សទី ២ របស់នរណាម្នាក់ឡើយ។ នាងស្គាល់ពីមានសមត្ថភាពរបស់ខ្លួនច្បាស់  ហើយក៏មិនអនុញ្ញាតឲ្យនរណាមានឥទ្ធិពលលើនាង ឬមើលងាយបាននោះទេ។ បុរសមួយចំនួនមានជម្រើសពីរបី ធ្វើឲ្យមនុស្សស្រីរងគ្រោះ ប៉ុន្តែនារីវៀងវៃមិនសម្ងំឲ្យគេជាន់ឈ្លី ដោយធ្វើឲ្យខ្លួននាងគ្មានតម្លៃក្លាយជាជម្រើសចុងក្រោយរបស់បុរសណាដាច់ខាត៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ iheartintelligence

ចុចអាន៖ សំណួរពេញនិយម! ហេតុអ្វីបានជាអ្នកនៅលីវ?

ចុចអាន៖ សងបំណុលមុនរៀបការ ពាក់ព័ន្ធអ្វីនឹងជីវិតគូ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម