Connect with us

ព័ត៌មានអន្ដរជាតិ

វីរុសបំប្លែងខ្លួនថ្មីមួយទៀតសាហាវជាង Delta ត្រូវបានរកឃើញក្នុងប្រទេសជាង ៣០ហើយ

បានផុស

នៅ

ក្រសួងសុខាភិបាលម៉ាឡេស៊ីបានប្រកាសថា វីរុសកូវីដ-១៩បំប្លែងខ្លួនប្រភេទថ្មី ដែលមានគ្រោះថ្នាក់ជាងវីរុស Delta ទៅទៀតនោះ ត្រូវបានគេរកឃើញនៅប្រទេសជាង ៣០ ហើយ ក្នុងរយៈពេល ៤ សប្តាហ៍កន្លងមកនេះ។

នៅក្នុង Twitter កាលពីថ្ងៃចន្ទទី៥ខែកក្កដា ក្រសួងបានសរសេរថា “វីរុសបំប្លែងខ្លួន Lambda ត្រូវបានគេរាយការណ៍ថា មានដើមកំណើតមកពីប្រទេសប៉េរូ ដែលជាប្រទេសមានអត្រាមរណភាពខ្ពស់បំផុតនៅក្នុងពិភពលោក”។

ក្រសួងសុខាភិបាលម៉ាឡេស៊ីក៏បានភ្ជាប់ទៅនឹងរបាយការណ៍ពីគេហទំព័រព័ត៌មានអូស្ត្រាលី news.com.au ផងដែរ ដែលនិយាយថា វីរុសបំប្លែងខ្លួន Lambda ត្រូវបានរកឃើញនៅក្នុងចក្រភពអង់គ្លេស។

Lambda Covid variant's 'unusual' mutations puzzle scientists | Financial  Times

គេហទំព័រនេះបានរាយការណ៍ថា គិតមកទល់ពេលនេះ មានករណីនៃវីរុស Lambda ចំនួន ៦ ករណីហើយ ត្រូវបានគេរកឃើញនៅចក្រភពអង់គ្លេស។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិទ្យាសាស្រ្តមិនទាន់បញ្ចេញព័ត៌មានលម្អិត អំពីវីរុសបំប្លែងខ្លួនថ្មីនេះនៅឡើយទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ The Star

ចុចអាន៖ ទោះចាក់វ៉ាក់សាំងហើយ តែករណីឆ្លងកូវីដនៅអង់គ្លេស កើនឡើងដល់ ១៦១ភាគរយ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៨ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១០ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម