ព័ត៌មានជាតិ
គណៈកម្មការទាំងអស់ ចាប់ផ្តើមពិនិត្យមើលលទ្ធភាពនៃការចាក់ទៅលើកុមារ ដែលមានអាយុក្រោម១៨ឆ្នាំហើយ
មានប្រសាសន៍ទៅកាន់អ្នកសារព័ត៌មាននៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ ខណៈអញ្ជើញទទួលវ៉ាក់សាំងចំនួន១លានដូស កាលពីព្រឹកថ្ងៃទី០៦ ខែកក្កដានេះ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានថ្លែងថា គណៈកម្មការទាំងអស់ កំពុងចាប់ផ្តើមពិនិត្យមើលលទ្ធភាព នៃការចាក់ទៅលើកុមារ ដែលមានអាយុក្រោម១៨ឆ្នាំហើយ ប៉ុន្តែការងារនេះ នឹងអាចធ្វើឡើងនៅក្រោយការវ៉ាក់សាំងទៅលើប្រជាពលរដ្ឋចំនួន១០លាននាក់ចាប់។
លោកស្រី យក់ សម្បត្តិ មានប្រសាសន៏ថា “ឥឡូវនេះ គណៈអចិន្ត្រៃយ៍ទើបតែប្រជុំកាលពីម្សិលមិញ ហើយអនុគណៈកម្មការទាំងអស់កំពុងតែធ្វើការងារនេះហើយ គណៈកម្មការចំពោះកិច្ច ក្នុងការចាក់វ៉ាក់សាំង និងគណៈកម្មការចំពោះកិច្ចពាក់ព័ន្ធផ្សេងទៀត កំពុងតែធ្វើការងារនេះដែរ និងកំពុងតែពិនិត្យមើលលទ្ធភាព នៃការចាក់ទៅលើកុមារ ដែលមានអាយុក្រោម១៨ឆ្នាំ យើងកំពុងធ្វើការងារនេះ និងចាត់ចែងការងារនេះ ក្រោយពីចាក់ទៅលើប្រជាពលរដ្ឋទូទៅចំនួន១០លាននាក់រួចហើយ ដូច្នេះពេលនេះក្រុមការងារកំពុងតែធ្វើពិនិត្យមើលលើបញ្ហានេះ និងពិនិត្យមើលទៅលើវ៉ាក់សាំង”។
ទាក់ទងបញ្ហានេះ លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្លាប់បានបញ្ជាក់ដែរថា មកដល់ពេលនេះ រាជរដ្ឋាភិបាលកំពុងពិនិត្យមើលលើផែនការចាក់សាំង និងយុទ្ធសាស្ត្រចាក់សាំងឡើងវិញ ពីព្រោះត្រូវគិតដល់ក្មេង ដែលមានអាយុក្រោម១៨ឆ្នាំ ហើយក្នុងនោះ ក៏កំពុងសិក្សាពីលទ្ធភាពមួយទៀត គឺការចាក់វ៉ាក់សាំងដូសទី៣ផងដែរ ប៉ុន្តែនៅចំពោះមុខ ត្រូវតែចាក់ជូនប្រជាពលរដ្ឋចំនួន១០លាននាក់ឲ្យអស់សិន។
លោក វង្សី វិស្សុត បានបញ្ជាក់ថា បច្ចុប្បន្នការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ មាន៤ការដ្ឋានធំៗគឺ ទី១, ការទិញវ៉ាក់សាំង នឹងការចាក់វ៉ាក់សាំង ដែលត្រូវធ្វើអោយបានលឿន និងបានឆាប់បំផុត។ ទី២, ការបង្ការ ដែលមានវិធានការ៣កុំ និង៣ការពារ និងជៀសវាងការជួបជុំគ្នា ទោះជាជួបជុំក្នុងកម្មវិធីបុណ្យ កម្មវិធីផឹកស៊ី ឬកម្មវិធីអ្វីក៏ដោយ ការជួបជុំនេះ គឺប្រភពចំលងមួយដ៏សំខាន់។ ទី៣, ការទប់ស្កាត់ ទោះបីមានឈឺហើយក៏ដោយ គឺយើងត្រូវតែទប់ស្កាត់។ ទី៤, ការព្យាបាល ដែលជាចំនុចមួយដ៏សំខាន់ ពីព្រោះយើងមិនដឹងថា នៅពេលខាងមុខសភាពការណ៍ទៅជាយ៉ាងណានោះទេ បើល្អមិនជាអ្វីទេ ប៉ុន្តែប្រសិនបើសភាពការណ៍អាក្រក់វិញនោះ គឺយើងត្រូវមានសមត្ថភាពឆ្លើយតបឲ្យបានទាន់ពេលវេលា៕
អត្ថបទ៖ កោះកែវ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង