Connect with us

ព័ត៌មានអន្ដរជាតិ

Breaking News! ប្រធានាធិបតី ហៃទី ត្រូវគេចូលធ្វើឃាតដល់ក្នុងផ្ទះ

បានផុស

នៅ

ប្រធានាធិបតីប្រទេសហៃទី ត្រូវបានគេធ្វើឃាត ក្នុងគេហដ្ឋានរបស់លោក នៅថ្ងៃពុធនេះ។ នេះបើតាមការអះអាងរបស់រដ្ឋាភិបាល។

លោកនាយករដ្ឋមន្រ្តី Claude Joseph បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកប្រធានាធិបតី Jovonel Moïse ត្រូវបានសម្លាប់ក្នុងគេហដ្ឋានឯកជនរបស់លោក នៅម៉ោងប្រហែល ១ រំលងអធ្រាត្រដោយអ្នកវាយប្រហារមួយក្រុម។

សេចក្តីថ្លែងការណ៍មិនបានបញ្ជាក់អត្តសញ្ញាណ ក្រុមអ្នកវាយប្រហារទេ។ សេចក្តីថ្លែងការណ៍ដដែលបានបន្តថា ជំទាវទីមួយ ក៏បានរងរបួសដោយគ្រាប់កាំភ្លើងផងដែរ នៅក្នុងការវាយប្រហារនេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Business Insider

ចុចអាន៖ ប្រធានាធិបតីហៃទីរងការប៉ុនប៉ងធ្វើឃាត រដ្ឋប្រហារត្រូវបរាជ័យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម