Connect with us

ព័ត៌មានអន្ដរជាតិ

អារ៉ាប់រួម ក្ដៅខ្លាំងពេករហូតឆេះទូកុងតឺន័រលើ កប៉ាល់នៅកំពងផែក្រុង ឌូបៃ

បានផុស

នៅ

អគ្គិភ័យមួយបានផ្ទុះឆេះទូកុងតឺន័រលើកប៉ាល់មួយគ្រឿងដែលកំពុងចតនៅកំពង់ផែ Jebel Ali របស់ទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួមកាលពីយប់ថ្ងៃពុធ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ ការិយាល័យការពារជនស៊ីវិល បានព្យាយាមពន្លត់ភ្លើង និងបានគ្រប់គ្រងភ្លើងឆេះនោះ ខណៈដែលគ្មានការរាយការណ៍ពីការស្លាប់ និងរងរបួសណាមួយនៅឡើយទេ ។

ស្របពេលនេះជាមួយគ្នានេះ អាជ្ញាធរកំពង់ផែ Jebel Ali បាននិយាយថា “យើងកំពុងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីធានាបាននូវការធ្វើដំណើរធម្មតាវិញរបស់កប៉ាល់ នៅក្នុងកំពង់ផែដោយគ្មានការរំខានណាមួយឡើយ” ។

ដោយដកស្រង់សម្ដីប៉ូលិសទីក្រុងឌូបៃ ទូរទស្សន៍ Al Arabiya បានរាយការណ៍ថា “ការកកិត ឬសីតុណ្ហភាពឡើងខ្ពស់ អាចបង្កជាអគ្គីភ័យនេះ” ។

គួរបញ្ជាក់ថា កំពង់ផែ Jebel Ali ស្ថិតនៅចម្ងាយ ៣៥ គីឡូម៉ែត្រភាគនិរតីនៃទីក្រុងឌូបៃក្នុងឈូងសមុទ្រពែក្ស គឺជាកំពង់ផែមួយក្នុងចំណោមកំពង់ផែធំៗ និងមមាញឹកជាងគេនៅឈូងសមុទ្រ និងនៅមជ្ឈិមបូព៌ា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ XINHUA

ចុចអាន ៖ អារ៉ាប់រួម អះអាងថា វ៉ាក់សាំងរុស្ស៊ី Sputnik V បង្ហាញប្រសិទ្ធភាពការពារកូវីដ ៩៧.៨ ភាគរយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម