កូវីដ-១៩
ខេត្តឧត្ដរមានជ័យ ប្រកាសរកឃើញករណីកូវីដ-១៩ ចំនួន៩៧ករណី និងជាសះស្បើយម្នាក់ស្លាប់២នាក់
ឧត្តរមានជ័យ ៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តឧត្តរមានជ័យ មានកិត្តិយសសូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋ ឲ្យបានជ្រាបថា ខេត្តឧត្ដរមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន ៩៧ករណី បន្ថែមទៀត។

ដោយគិតត្រឹមម៉ោង១៧និង៣០នាទី ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន២.៣១៩ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន២.១៥៧ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន១៦២ករណី និងបានព្យាបាលជាសះស្បើយចំនួន៤៨០នាក់ កំពុងសម្រាកព្យាបាលចំនួន១.៨២៣នាក់ និងស្លាប់ចំនួន ០៦នាក់។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជននិងបងប្អូនប្រជាពលរដ្ឋជ្រាបជាព័ត៌មាននិងសូមបន្តចូលរួមអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការនានារបស់ក្រសួងសុខាភិបាលនិងវិធានការ.៣ការពារ: ត្រូវពាក់ម៉ាស់ត្រូវលាងដៃជាមួយសាប៊ូឬជែលនិងត្រូវរក្សាគម្លាតសុវត្ថិភាព ៣.កុំ: កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញ ចូល កុំទៅកន្លែងមានមនុស្សច្រើនកុះករនិងកុំប៉ះពាល់គ្នា.ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី៕
ដោយ ៖ ចាន់ ធី



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


