ព័ត៌មានជាតិ
ខេត្តកណ្ដាលមានអ្នកឆ្លងកូវីដ១៩កើនឡើងជិត១ម៉ឺននាក់ និងស្លាប់ជាង១០០នាក់
គិតត្រឹមព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តកណ្តាលមានអ្នកជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈប្រមាណជិត៦ម៉ឺននាក់ ក្នុងនោះមានអ្នកឆ្លងជំងឺកូវីដ១៩ប្រមាណជិត១ម៉ឺននាក់ និងស្លាប់ជាង១០០នាក់។
លោកវេជ្ជបណ្ឌិត គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាលបានមានប្រសាសន៍នៅថ្ងៃទី១៨ ខែកក្កដានេះថា ក្នុងចំណោមអ្នកពាក់ព័ន្ធ៥៨,៨២៦នាក់នោះ ក្នុងនោះបានយកសំណាកទៅធ្វើតេស្តរកកូវីដ១៩ចំនួន៥២,៩៥២នាក់ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៨,៧៩៣នាក់ស្រី១៥៥នាក់ ជាសះស្បើយចំនួន៧,៤១៦នាក់ កំពុងសម្រាកពេទ្យចំនួន១,៣៧៩នាក់ និងស្លាប់បាត់បង់ជីវិតចំនួន១១៥នាក់។

លោកវេជ្ជបណ្ឌិតបានបន្តថា ក្នុងចំណោមអ្នកស្លាប់១១៥នាក់នោះ ក្នុងនោះស្លាប់នៅមន្ទីរពេទ្យចំនួន៦២នាក់និងក្រៅពីនេះស្លាប់នៅតាមផ្ទះពេលក្រុមគ្រូពេទ្យទៅពិនិត្យទើបរកឃើញមានឆ្លងជំងឺកូវីដ១៩។
លោកវេជ្ជបណ្ឌិតបានបន្តទៀតថា អ្នកដែលកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលចំនួន៤១៤នាក់ និងធ្វើនៅតាមផ្ទះមានចំនួន៤,៨១៥នាក់។ អ្នកត្រូវបញ្ចប់ធ្វើចត្តាឡីស័កនៅមណ្ឌលមានចំនួន៨,៦១១នាក់ និងបញ្ចប់នៅតាមផ្ទះមានចំនួន៤០០១០នាក់។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុប៦៧,១៨១នាក់ អ្នកជាសះស្បើយចំនួន៥៨,៩៣០នាក់ និងអ្នកស្លាប់ចំនួន១,១០៦នាក់៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


