ព័ត៌មានអន្ដរជាតិ
ចិន ព្រមានអាមេរិក “កុំលេងជាមួយភ្លើង” ហើយឈប់បង្ករឿងនៅ តៃវ៉ាន់
អ្នកនាំពាក្យក្រសួងការពារជាតិចិនលោក Wu Qian បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា ចិន សូមព្រមានដល់សហរដ្ឋអាមេរិក កុំលេងជាមួយភ្លើង និងបញ្ឈប់សកម្មភាពប្រថុយប្រថាននិងបង្កហេតុរបស់ខ្លួនជាបន្ទាន់ ហើយកុំបញ្ជូនសញ្ញាខុសទៅកាន់កងកម្លាំងបំបែកខ្លួនឯករាជ្យរបស់កោះតៃវ៉ាន់ និងចៀសវាងភាពតានតឹងកាន់តែខ្លាំងឡើងនៅច្រកសមុទ្រតៃវ៉ាន់។

សារព័ត៌មាន CGTN បានរាយការណ៍ថា លោក Wu បានធ្វើការកត់សម្គាល់បែបនេះ ជាការឆ្លើយតបទៅនឹងរបាយការណ៍នៃការចុះចតរបស់យន្តហោះដឹកយោធា អាមេរិកនៅកោះតៃវ៉ាន់។
លោក Wu លើកឡើងថា កោះតៃវ៉ាន់គឺជាផ្នែកមួយ ដែលមិនអាចកាត់ផ្តាច់បានរបស់ប្រទេសចិន ហើយរាល់ការចុះចតដោយយន្តហោះយោធាបរទេសណាមួយនៅលើទឹកដីចិននេះ ត្រូវតែមានការអនុញ្ញាតពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។ លោកបន្ថែមថា ការរំលោភណាមួយដោយនាវាឬយន្តហោះបរទេស ក្នុងដែនអាកាសចិននឹងមានផលវិបាកធ្ងន់ធ្ងរ។

យើងបានព្រមានដល់អាជ្ញាធរនៃគណបក្សចម្រើនប្រជាធិបតេយ្យ (DPP) កុំវាយតម្លៃស្ថានការណ៍ដោយខុសឆ្គង អញ្ជើញឆ្កែចចកចូលក្នុងផ្ទះឬធ្វើសកម្មភាពអស់សង្ឃឹម។ ការឃុបឃិតជាមួយកម្លាំងខាងក្រៅដើម្បីស្វែងរកឯករាជ្យឬបង្ករឿងនៅដីគោក នឹងមានតែនាំតៃវ៉ាន់ចូលទៅក្នុងគ្រោះថ្នាក់ប៉ុណ្ណោះ។
លោក Wu និយាយថា ប្រទេសចិនត្រូវតែបង្រួបបង្រួមឡើងវិញ ហើយគ្មាននរណាម្នាក់គួរមើលស្រាលការប្តេជ្ញាចិត្តដ៏រឹងមាំ ការប្តេជ្ញាចិត្តខ្ពស់និងសមត្ថភាពដ៏អស្ចារ្យរបស់ប្រជាជនចិន ដើម្បីការពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដីរបស់ខ្លួនឡើយ។

លោកបានបន្ថែមទៀតថា កងទ័ពរំដោះប្រជាជនចិន (PLA) នៅតែមានការប្រុងប្រយ័ត្នខ្ពស់ហើយនឹងចាត់វិធានការចាំបាច់គ្រប់បែបយ៉ាង ដើម្បីបង្ក្រាបរាល់ការប៉ុនប៉ងទាមទារឯករាជ្យរបស់តៃវ៉ាន់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Farsnews
ចុចអាន៖ មិនធម្មតា! ចិន មានអ្នកប្រើប្រាស់បណ្ដាញ 5G យ៉ាងច្រើនសន្ធឹកសន្ធាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៤ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


