KPT+
មូលហេតុដែលយុវវ័យ មានសន្ទុះនៃការឆ្លងកូវីដលឿន ជាងមនុស្សចាស់
ការចម្លងវីរុសកូវីដនាបច្ចុប្បន្ននេះ មានសន្ទុះកើនឡើងលើយុវវ័យជាពិសេស ដោយសារក្រុមនេះ ដើរចេញក្រៅផ្ទះច្រើនជាងមនុស្សចាស់ ឬមានការជួបជុំមិត្តភ័ក្ដិភឿនបនឬដៃគូទំនាក់ទំនង ហើយតែងគិតថាជារឿងធម្មតាសម្រាប់ពួកគេ។
ជាពិសេសក្មេងឬយុវជន តែងមើលរំលងវិធីសាស្ត្ររបស់ក្រសួងសុខាភិបាល ហើយគិតថា ឲ្យតែពាក់ម៉ាសបាញ់អាកុលពេលចេញក្រៅគឺបានហើយ។

ជាការពិត វាមិនខុសនោះទេ នៅការលើកឡើងរបស់យុវវ័យនៃសម័យជឿនលឿន និងមានយល់ដឹងច្បាស់ជាងមនុស្សចាស់។ ប៉ុន្តែអ្នកត្រូវចាំថា ទោះបីជាក្មេងមានសុខភាពល្អហើយរឹងមាំជាងមនុស្សចាស់ ប៉ុន្តែមិនថាយើងបានការពារយ៉ាងណាក៏ដោយ វានៅតែមានហានិភ័យចម្លង និងឆ្លងចូលមកក្នុងខ្លួនដដែល។
តួយ៉ាងដូចជា៖
១ បំពានវិធានការរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ។
២ ខ្វះការប្រុងប្រយ័ត្ន និងគិតថាខ្លួនឯងរឹងមាំសុខភាពល្អ បើឆ្លងក៏ឆាប់ជាមកវិញរហ័ស។
៣ ខ្វះការពារជាមួយមនុស្សជិតស្និទ្ធ គិតថាពួកគេមិននាំរោគមកចម្លងខ្លួន។
៤ សំអាងលើវ៉ាក់សាំង ហើយគិតថា បើឆ្លងគឺស្រាលជាងមនុស្សមិនចាក់។
៥ ដើររហេតរហូតគ្រប់ទីកន្លែង សប្បាយអឹងកង មិនគិតពីហានិភ័យជុំវិញ ( ជាពិសេសមនុស្សខ្លួនមួយឬរស់នៅផ្ទះជួលតែឯង មិនបានរស់នៅជុំគ្រួសារដូចសមាជិកផ្សេង ) ។
យុវវ័យច្រើនភ្លើតភ្លើន ហើយនិយមទៅកន្លែងមនុស្សជួបជុំអ៊ូរអរច្រើន កន្លែងមនុស្សនៅជិតៗគ្នា និងកន្លែងដែលបិទជិត មានហានិភ័យឆ្លងខ្ពស់បំផុត ដូចជាជួបជុំគ្នា ដើម្បីទទួលទានអាហាររួមគ្នា ការផឹកកាហ្វេក្នុងហាងកក់កុញមនុស្ស ឬបង្កឲ្យមានជួបជុំពិធីភ្ជាប់ពាក្យ ឬពិធីបុណ្យទានអ្វីមួយ ។

ដើម្បីការពារខ្លួនឯងសូមកាត់បន្ថយការធ្វើដំណើរចល័ត ឬនៅផ្ទះ ប្រសិនមិនមានភារកិច្ចចាំបាច់ត្រូវចេញក្រៅទេ។ កុំនាំវីរុសមកចូលផ្ទះ និងត្រូវការពារសមាជិកគ្រួសារ ជាពិសេស ឪពុកម្ដាយ ជីដូន ជីតា ឬអ្នកមានជំងឺប្រចាំកាយនៅក្នុងគ្រួសារ ដែលជាបុគ្គលងាយរងគ្រោះ និងប្រឈមខ្ពស់ចំពោះភាពធ្ងន់ធ្ងរនៃជំងឺ ឬឈានទៅដល់ការស្លាប់បើមានការឆ្លងនូវជំងឺនេះ។
មុនចាកចេញពីផ្ទះ សូមគិតឲ្យបានដិតដល់ថា ការចេញក្រៅរបស់យើងនាំប្រយោជន៏អ្វីមកខ្លះ! ហើយអ្វីដែលសំខាន់សូមគិតដល់អ្នករស់នៅផ្ទះជាមួយយើងជាមុន។

ការសប្បាយយើងនឹងមានមួយភ្លែត ប៉ុន្តែទុក្ខសោករបស់គ្រួសារយើងនិងក្រុមគ្រូពេទ្យគឺមួយជីវិត បើសិនមាននរណាម្នាក់បានបាត់បង់ជីវិតដោយសារជំងឺកូវីដ ១៩ ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មិនចង់ក្លាយជាអ្នកចម្លងទៅអ្នកផ្សេង មកដឹងពីរបៀបទុកដាក់សំរាមរបស់អ្នកជំងឺកូវីដតាមផ្ទះ
ចុចអាន៖វិធីថែទាំសុខភាពឲ្យរឹងមាំ មុនតេស្តរហ័សរកកូវីដ ដោយមិនមានការឈឺចាប់ឬភ័យខ្លាច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២០ ម៉ោង agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


