ព័ត៌មានជាតិ
គ.ជ.ប ផ្សព្វផ្សាយប្រតិទិន នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប បានផ្សព្វផ្សាយប្រតិទិន នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ។
បើតាមប្រតិទិន ដែលផ្សព្វផ្សាយដោយ គ.ជ.ប ចុះថ្ងៃទី១៩ ខែកក្កដា បានបញ្ជាក់ថា ដំណើរការចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ និងអ្នកសារព័ត៌មានជាតិនៅ គ.ជ.ប នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ រហូតដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ហើយការចុះឈ្មោះអ្នកសង្កេតការណ៍អន្តរជាតិ និងអ្នកសារព័ត៌មានអន្តរជាតិ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ រហូតដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២។
ចំណែកការបិទផ្សាយបញ្ជីឈ្មោះទីតាំងការិយាល័យបោះឆ្នោតនៅគឃ.សប នឹងប្រព្រឹត្តទៅនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២។ ការទទួលពាក្យសុំចុះបញ្ជីបេក្ខជន នៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ដោយគឃ.សប មានរយៈពេលបីថ្ងៃ ដោយចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ ហើយការបិទផ្សាយបញ្ជីបេក្ខជនផ្លូវការនៅគឃ.សប មានរយៈពេល៧ ថ្ងៃ ដោយថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ ជាថ្ងៃចុងក្រោយ។
ចំណែកការឃោសនាបោះឆ្នោតមានរយៈពេល១៤ថ្ងៃ ដោយចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ ហើយការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបិទផ្សាយលទ្ធផល នៅការិយាល័យបោះឆ្នោត នឹងប្រព្រឹត្តទៅ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ហើយការប្រកាសលទ្ធផលបឋម នៃការបោះឆ្នោតដោយ គ.ជ.ប គឺនៅថ្ងៃទី០៥ ទី០៦ ខែមិថុនា ឆ្នាំ២០២២៕
ដោយ ៖ កោះកែវ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
កីឡា៤ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
រូបថតលិខិតឆ្លងដែនរបស់ Janie ត្រូវគេសរសើរព្រោងព្រាត ទោះមិនមានការតុបតែងមុខ