ព័ត៌មានអន្ដរជាតិ
មេ WHO ព្រមានថា “ជំងឺរាតត្បាត គឺជាការធ្វើតេស្ត ហើយពិភពលោក កំពុងតែបរាជ័យ”
លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus អគ្គនាយក WHO បានព្រមានថា ពិភពលោកកំពុងបរាជ័យក្នុងការធ្វើតេស្តជាមួយមេរោគ កូវីដ-១៩។
ក្នុងសុន្ទរកថាដ៏សំខាន់ នៅឯកិច្ចប្រជុំគណៈកម្មាធិការអូឡាំពិកអន្តរជាតិលើកទី១៣៨ លោក Tedros បានលើកឡើងថា “ខ្ញុំត្រូវបានគេសួរជាញឹកញាប់ថាតើ ពេលណាទើបជំងឺរាតត្បាតនេះនឹងបញ្ចប់? ផ្ទុយទៅវិញ កូវីដ-១៩ បានសួរយើងអំពីសំណួរជាច្រើន៖ សួរអំពីខ្លួនយើង និងអំពីពិភពលោករបស់យើង។ ជំងឺរាតត្បាតនេះ គឺជាការធ្វើតេស្តមួយ ហើយពិភពលោកកំពុងតែបរាជ័យ។ មនុស្សជាង ៤ លាននាក់បានស្លាប់ទៅហើយ ហើយនឹងមានអ្នកស្លាប់ទៀត”។
ឆ្នាំនេះ ចំនួនអ្នកស្លាប់មានច្រើនជាងទ្វេដង នៃចំនួនសរុបកាលពីឆ្នាំមុនរួចទៅហើយ។ នៅពេលដែលខ្ញុំបានធ្វើការកត់សម្គាល់ទាំងនេះ មនុស្សជាង១០០នាក់ នឹងបាត់បង់ជីវិតដោយសារកូវីដ។ ហើយមនុស្សជាង ១០០,០០០ នាក់ទៀត នឹងត្រូវវិនាសនៅត្រឹមពេល អណ្តាតភ្លើងអូឡាំពិកត្រូវបានពន្លត់នៅថ្ងៃទី ៨ ខែសីហា។
ស្របពេលជាមួយគ្នានោះដែរ លោកបានព្រមានថា វីរុសបំប្លែងខ្លួនកាន់តែច្រើន នឹងលេចចេញហើយមានសក្តានុពលកាន់តែគ្រោះថ្នាក់ជាង វីរុសបំប្លែងខ្លួន Delta ដែលកំពុងបង្កការបំផ្លិចបំផ្លាញដូចឥឡូវនេះ ទៅទៀត។
ហើយវីរុសបំប្លែងខ្លួនកាន់តែច្រើន នឹងមានលទ្ធភាពខ្ពស់ក្នុងការយកឈ្នះវ៉ាក់សាំង ហើយ គ្មាននរណាម្នាក់នឹងមានសុវត្ថិភាពទេ លុះត្រាតែពួកយើងទាំងអស់គ្នា មានសុវត្ថិភាព៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Asianetnews
ចុចអាន៖ ទីបំផុត WHO ព្រមានខ្លាំងៗ អំពីការលេចចេញ វីរុសបំប្លែងខ្លួនថ្មីៗ ដែលកាន់តែបង្កគ្រោះថ្នាក់

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ៣ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់