Connect with us

ព័ត៌មានអន្ដរជាតិ

WHO លើកចំណុចសំខាន់២ ដែលអាចបញ្ចប់ការរីករាលដាល នៃជំងឺរាតត្បាត

បានផុស

នៅ

លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus អគ្គនាយក WHO បានព្រមានថា ពិភពលោកកំពុងបរាជ័យក្នុងការធ្វើតេស្តជាមួយមេរោគ កូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងទៅកាន់សមាជិកគណៈកម្មាធិការអូឡាំពិកអន្តរជាតិនៅឯសម័យប្រជុំលើកទី ១៣៨ ក្នុងរាជធានី តូក្យូ ប្រទេសជប៉ុន លោក Tedros បាននិយាយថា ព្រឹត្តិការណ៍កីឡានេះ គួរតែឆ្ពោះទៅមុខ ដើម្បីបង្ហាញដល់ពិភពលោកនូវអ្វីដែលអាចសម្រេចបាន ជាមួយនឹងផែនការនិងវិធានការដ៏ត្រឹមត្រូវ​ ស្របពេលមានរោគរាតត្បាត។

ដោយសង្កត់ធ្ងន់ថា ប្រាក់ចំណេញនិងប៉ាតង់ត្រូវតែទុកមួយឡែកសិននោះ នាយក WHO រូបនេះ បានរិះគន់ទៅលើភាពមិនយល់ស្របគ្នានៃវ៉ាក់សាំង រវាងប្រទេសនានា។ លោកនិយាយថា ការរីករាលដាលនៃជំងឺរាតត្បាតនេះ អាចនឹងត្រូវបញ្ចប់ ប្រសិនបើក្រុមប្រទេសមហាអំណាសេដ្ឋកិច្ច G20 បង្ហាញពីភាពជាអ្នកដឹកនាំសមូហភាព និងមានការចែកចាយវ៉ាក់សាំងកាន់តែសមរម្យ។

ស្របពេលជាមួយគ្នានោះដែរ លោកបានព្រមានថា វីរុសបំប្លែងខ្លួនកាន់តែច្រើន នឹងលេចចេញហើយមានសក្តានុពលកាន់តែគ្រោះថ្នាក់ជាង វីរុសបំប្លែងខ្លួន Delta ដែលកំពុងបង្កការបំផ្លិចបំផ្លាញដូចឥឡូវនេះ ទៅទៀត។

ហើយវីរុសបំប្លែងខ្លួនកាន់តែច្រើន នឹងមានលទ្ធភាពខ្ពស់ក្នុងការយកឈ្នះវ៉ាក់សាំង ហើយ គ្មាននរណាម្នាក់នឹងមានសុវត្ថិភាពទេ លុះត្រាតែពួកយើងទាំងអស់គ្នា មានសុវត្ថិភាព៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ TRT

ចុចអាន៖ មេ WHO ព្រមានថា “ជំងឺរាតត្បាត គឺជាការធ្វើតេស្ត ហើយពិភពលោក កំពុងតែបរាជ័យ”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម