សុខភាព
បន្ទោបង់មកមានឈាម មិនមែនសុទ្ធតែជាជំងឺឫសដូងបាតនោះទេ
ជាការពិតណាស់ដែលការបន្ទោបង់មកមានឈាមក្រហម គឺមូលហេតុភាគច្រើនអាចបណ្តាលមកពីជំងឺ ឫសដូងបាត (Hemorrhoids bleeding) ឬអាចជាបញ្ហាផ្សេងនៅម្តុំបាតដូចជា ការដាច់រហែកភ្នាសបាត (Bleeding from anal fissure) ក៏ប៉ុន្តែយើងមិនបានដឹងទេថា នៅពីក្រោយមូលហេតុទាំងពីរនេះ ក៏នៅមានមូលហេតុដ៏គ្រោះថ្នាក់ជាច្រើនទៀត ដែលអាចឲ្យមានឈាមក្រហមពេលបន្ទោបង់នេះផងដែរ ហើយវាអាចបង្កភាពគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព និងអាយុជីវិតទៀតផង។

ជាពិសេស គឺឈាមដែលបណ្តាលមកពីបញ្ហារលាកពោះវៀនធំ (Bleeding from the colon) ដែលក្នុងនោះមានមូលហេតុចម្បងៗដូចជា ដុំសាច់មហារីក (Colon cancer), ដុំសាច់ Polyp (Colonic polyp bleeding), ដំបៅពោះវៀនធំ (Colonic ulcer), ដំបៅពោះវៀនតូច (Typhoid Fever or other infection causes to the bowel part), ការហូរឈាមដែលបណ្តាលមកពី Colonic Diverticula ។ ល។
ដូច្នេះហើយទើបការដែលបន្ទោបង់លាមកមានឈាមក្រហមនេះ សម្រាប់ក្រុមវេជ្ជបណ្ឌិតឯកទេសផ្នែកជំងឺក្រពះ ពោះវៀន ថ្លើម និង ឫសដូងបាត យើងតែងតែមានការប្រុងប្រយ័ត្នជាប់ជានិច្ច ហើយពេលខ្លះតម្រូវឲ្យមានការពិនិត្យ និង ធ្វើរោគវិនិច្ឆ័យអំពីមូលហេតុនៃការធ្លាក់ឈាមនេះឲ្យបានច្បាស់លាស់បំផុត ដោយការពិនិត្យឆ្លុះសុងពោះវៀនធំ (Total colonoscopy) ដើម្បីរកមូលហេតុពិត និង បែងចែកថាការធ្លាក់ឈាមនេះមកពីពោះវៀនធំ ឬបញ្ហាបាតដូចបានបកស្រាយនៅខាងលើពីព្រោះថា ត្រឹមតែការពិនិត្យមើលឫសដូងបាត គឺយើងមិនអាចដឹងអំពីបញ្ហាពោះវៀនធំនេះឡើយ ហើយម្យ៉ាងមួយទៀតបើទោះជាមានជំងឺឫសដូងបាតក៏នៅតែមិនប្រាកដដែរថា ឈាមនោះមកពីផ្នែកខាងក្រោម ឬ មកពីពោះវៀនធំនោះទេ ។

* ចំពោះការបន្ទោបង់មានឈាម ដែលតម្រូវឲ្យធ្វើការឆ្លុះពិនិត្យពោះវៀនធំនេះគឺមានកត្តា និងរោគសញ្ញារួមផ្សំដូចជា :
– អាយុលើសពី ៤៥ឆ្នាំឡើងទៅ (old age)
– បាត់បង់គ្រាប់ឈាមក្រហមច្រើន (Hb < 9g/l)
– មានអការៈឈឺពោះរ៉ាំរ៉ៃ (Chronic abdominal pain)
– មានការស្រកទម្ងន់លឿន ឬ ខុសប្លែកពីធម្មតា (Weight lost or alteration)
– ក្រោយការពិនិត្យរាងកាយរបស់វេជ្ជបណ្ឌិត រកឃើញ ឬ ស្ទាបប៉ះដុំក្នុងពោះ (after physical examination)
– មានប្រវត្តិគ្រួសារដែលមានបញ្ហារដុំសាច់កាច ឬ មហារីក (Family history of any cancer).

ជាសារដាស់តឿនចុងក្រោយជូនដល់បងប្អូនប្រជាជនយើងទាំងអស់គ្នាពីក្រុមវេជ្ជបណ្ឌិតឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែតចំពោះបញ្ហានៃការបន្ទោបង់មកមានឈាមក្រហម សូមឲ្យមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ និង មិនត្រូវភ័យខ្លាចក្នុងការធ្វើការពិនិត្យឆ្លុះពោះវៀនធំដើម្បីរកមូលហេតុ និង រោគវិនិច្ឆ័យនៃជំងឺឲ្យបានច្បាស់លាស់ ក្នុងគោលបំណងជៀសវាងភាពធ្ងន់ធ្ងរព្រមទាំងធ្វើការព្យាបាលបានចំគោលដៅ និង ទាន់ពេលវេលាផងដែរ៕
អត្ថបទ៖ រស្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


