Connect with us

ព័ត៌មានអន្ដរជាតិ

អស់ស្រាផឹក នាំគ្នាទៅផឹកអាល់កុលលាងដៃក្នុងពិធីជប់លៀង ស្លាប់៧នាក់

បានផុស

នៅ

មនុស្សមួយក្រុមមានគ្នា៧នាក់បានស្លាប់បន្ទាប់ពីពួកគេផឹកអាល់កុលលាងដៃនៅពេលអស់ស្រាផឹកក្នុងពិធីជប់លៀងមួយនៅប្រទេស រុស្ស៊ី។

យោងតាមរបាយការណ៍ក្នុងស្រុកបានឲ្យដឹងថា មនុស្សពីរនាក់ទៀតកំពុងសន្លប់នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់បន្ទាប់ពីផឹកអាល់កុលលាងដៃនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧប្បត្តិហេតុនេះបានកើតឡើងនៅក្នុងស្រុក Tattinsky នៃតំបន់ Yakutia ដែលជាតំបន់ធំបំផុតរបស់ប្រទេសរុស្ស៊ី។

អាល់កុលលាងដៃមានជាតិមេតាណុល៦៩ភាគរយហើយត្រូវបានដាក់លក់ក្នុងពេលមានជំងឺរាតត្បាត។

ប្រជាជនត្រូវបានគេព្រមានថា ពួកគេមិនគួរផឹកថ្នាំសម្លាប់មេរោគដែលផលិតនៅក្នុងប្រទេសរុស្ស៊ីទេ។

ទោះបីជាយ៉ាងណាក៏ដោយ ករណីនេះកំពុងត្រូវបានស៊ើបអង្កេត៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Metro

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម