សុខភាព
ម្នាក់ក្នុងចំណោម ៣នាក់ ឆ្លងកូវីដដោយមិនដឹងខ្លួន និងគ្មានរោគសញ្ញាអ្វីទាំងអស់
រោគសញ្ញាកូវីដ-១៩ មួយចំនួនធំ ស្រដៀងនឹងជំងឺផ្ដាសាយធំមែនទែន គ្រាន់តែថា បើយើងឆ្លងយូរ ជំងឺកូវីដ អាចធ្វើឲ្យពិបាកដកដង្ហើម និងគ្រោះថ្នាក់ដល់អាយុជីវិតបាន។ នេះចំពោះអ្នកឆ្លងកូវីដ-១៩ មានរោគសញ្ញា ចំណែកក្នុងករណីខ្លះ អ្នកឆ្លងជំងឺកូវីដ-១៩ មិនមានបង្ហាញរោគសញ្ញាអ្វីទាំងអស់ ក៏ប៉ុន្តែក្នុងខ្លួនមានផ្ទុកវីរុស និងអាចចម្លងទៅមនុស្សជុំវិញខ្លួន។

ករណីនេះ មានន័យថា យើងអាចវិជ្ជមានកូវីដ-១៩ តែមិនមានចេញរោគសញ្ញាអ្វីទាំងអស់ ពិសេសបើយើងរស់នៅជាមួយអ្នកកើតកូវីដ-១៩ តែយើងគ្មានរោគសញ្ញា។ បើយោងតាមអង្គការសុខភាពពិភពលោក (WHO) ឲ្យដឹងថា អ្នកជំងឺកូវីដ ១៩ ម្នាក់ក្នុងចំណោម ៣ នាក់ ឆ្លងជំងឺកូវីដ ១៩ដោយមិនដឹងខ្លួន និងមិនមានរោគសញ្ញា ប៉ុន្តែអាចចម្លងវីរុសទៅអ្នកដទៃបាន។
បើយើងឆ្លងតែគ្មានរោគសញ្ញាកូវីដ-១៩ ថែមទាំងអាចចម្លងទៅអ្នកដទៃ មានន័យថា វាបង្កើនហានិភ័យសម្រាប់សុខភាពខ្លួន និងមនុស្សក្បែរខ្លួន ព្រោះយើងគិតថា យើងមិនមានផ្ទុកវីរុសកូវីដ-១៩។ យ៉ាងហោចណាស់ អ្នកជំងឺកម្រិតស្រាល ក៏មានរោគសញ្ញាដូចជំងឺផ្ដាសាយដែរដូចជា ក្អកស្ងួត និងគ្រុនក្ដៅ បញ្ជាក់ថាយើងកើតជំងឺកូវីដ-១៩ ត្រូវព្យាបាល និងដាក់ខ្លួនដាច់ដោយឡែក ការពារសុខភាពអ្នកដទៃដែរ។

ហេតុដូចនេះ អង្គការសុខភាពពិភពលោក (WHO) ណែនាំយើងគ្រប់រូបបន្តការពារខ្លួនពីជំងឺកូវីដ ១៩ធម្មតា ឬវីរុសបំប្លែងកូវីដ-១៩ ដទៃ ដោយ៖
- រក្សាចម្ងាយយ៉ាងហោចណាស់ ១,៥ម៉ែត្រ ពីអ្នកដទៃ
- ចៀសវាងកន្លែងដែលមានមនុស្សច្រើន និងកន្លែងមិនមានខ្យល់ចេញចូល
- ក្អក និងកណ្ដាស់ដាក់កែងដៃ
- លាងសម្អាតដៃញឹកញាប់
- ពាក់ម៉ាស៕
ចុចអាន៖មូលហេតុដែលយុវវ័យ មានសន្ទុះនៃការឆ្លងកូវីដលឿន ជាងមនុស្សចាស់
ចុចអាន៖៥ វិធី ជួយការពារ អ្នកមិនទាន់ចាក់វ៉ាក់សាំង មិនឲ្យឆ្លង វីរុសបំប្លែងខ្លួន Delta
ចុចអាន៖ក្រុមអ្នកជំនាញបញ្ជាក់ច្បាស់ៗថា កូវីដមិនឆ្លងតាមរយៈអាហារដែលយើងហូបឡើយ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


