ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីទុយនេស៊ីត្រូវបានបណ្តេញចេញ ក្រោយការតវ៉ាកូវីដផ្ទុះហិង្សា
លោកប្រធានាធិបតីប្រទេសទុយនេស៊ីបានបណ្តេញនាយករដ្ឋមន្ត្រីចេញពីតំណែង និងបានផ្អាកសភា បន្ទាប់ពីការតវ៉ាទ្រង់ទ្រាយធំទូទាំងប្រទេសបណ្តាលឲ្យក្លាយជាហិង្សាកាលពីថ្ងៃអាទិត្យ។
កំហឹងបានកើតមានឡើងជុំវិញដំណោះស្រាយរបស់រដ្ឋាភិបាលអំពីករណីកូវីដ-១៩ដែលផ្ទុះខ្លាំងក្នុងរយៈពេលថ្មីៗនេះ និងបានបណ្តាលឲ្យកើតមានការតវ៉ាធំទូទាំងប្រទេសដែលបានធ្វើឲ្យសេដ្ឋកិច្ច និងសង្គមវឹកវរយ៉ាងខ្លាំង។

លោកប្រធានាធិបតី Kais Saied ដែលបានជាប់ឆ្នោតកាលពីឆ្នាំ២០១៩បានប្រកាសថា លោកបានសម្រេចហើយ។
អ្នកគាំទ្ររបស់លោកបានធ្វើការអបអរសាទរ ប៉ុន្តែក្រុមប្រឆាំងនៅសភាបានចោទលោកភ្លាមៗថា បានធ្វើរដ្ឋប្រហារ។ ការប៉ះទង្គិចគ្នាក្នុងចំណោមក្រុមគូប្រជែងបានបន្តដល់ថ្ងៃចន្ទម្សិលមិញ។
ពួកគេបានគប់ដុំថ្មដាក់គ្នាទៅវិញទៅមកនៅខាងក្រៅអគារសភាដែលត្រូវបានដាក់របាំងការពារដោយកម្លាំងទ័ពដែលរារាំងមិនឲ្យកម្មករចូលទៅតាមអគាររដ្ឋាភិបាលមួយចំនួន។
លោក Saied ជាអ្នកឯករាជ្យមានជម្លោះយូរមកហើយជាមួយបុរសដែលលោកបានបញ្ចប់តំណែងគឺនាយករដ្ឋមន្ត្រី Hichem Mechichi។ លោកនាយករដ្ឋមន្ត្រីនេះមានការគាំទ្រពីគណបក្សធំជាងគេក្នុងសភាគឺ Ennahda។
បដិវត្តរបស់ទុយនេស៊ីឆ្នាំ២០១១ជារឿយៗត្រូវបានគេធ្វើឡើងជាជោគជ័យស្នូលនៃបដិវត្តនិទាឃរដូវអារ៉ាប់ទូទាំងតំបន់ ប៉ុន្តែវាមិនបាននាំនូវស្ថេរភាពសេដ្ឋកិច្ច ឬនយោបាយឡើយ។
ការផ្ទុះកូវីដ-១៩ថ្មីនេះបានធ្វើសាធារណជនខកចិត្តយ៉ាងខ្លាំង។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលត្រូវបានបណ្តេញចេញពីតំណែងកាលពីសប្តាហ៍មុន បន្ទាប់ពីកម្មវិធីចាក់វ៉ាក់សាំងមិនបានជោគជ័យ។

កាលពីថ្ងៃអាទិត្យ មនុស្សរាប់ពាន់នាក់ទូទាំងប្រទេសទុយនេស៊ីបានធ្វើបាតុកម្មប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រី និង Ennahda ជាគណបក្សកាន់អំណាចដោយឥស្លាមនិយមកណ្តាល។
ការិយាល័យជាច្រើនតាមតំបន់របស់គណបក្សនៅភាគខាងត្បូងទីក្រុង Touzeur ត្រូវបានដុតបំផ្លាញ។ អ្នកតវ៉ាម្នាក់ឈ្មោះ Lamia Meftahi បាននិយាយថា នេះជាពេលរីករាយបំផុតចាប់តាំងពីបដិវត្តមក។
កាលពីថ្ងៃអាទិត្យ លោក Saied បានថ្លែងសុន្ទរកថាផ្សាយតាមទូរទស្សន៍ថា ៖«យើងបានសម្រេចចិត្តទាំងនេះរហូតដល់សន្តិភាពសង្គមវិលត្រឡប់មកទុយនេស៊ីវិញ និងរហូតដល់យើងសង្គ្រោះរដ្ឋបាន»។ ក្រោយមក លោកបានចូលរួមជាមួយហ្វូងមនុស្សដើម្បីអបអរសាទរ។
នៅប្រទេសទុយនេស៊ី ប្រធានាធិបតី និងសភាត្រូវបានបោះឆ្នោតដោយសំឡេងភាគច្រើន។ ស្ថិតក្រោមរដ្ឋធម្មនុញ្ញ ប្រធានាធិបតីមើលការខុសត្រូវតែលើទាហាន និងកិច្ចការបរទេស ប៉ុន្តែលោក Saied មានជម្លោះជាយូរហើយជាមួយលោក Mechichi។

លោកប្រធានាធិបតី Saied បាននិយាយថា លោកឥឡូវនេះនឹងគ្រប់គ្រងជាមួយលោកនាយករដ្ឋមន្ត្រីថ្មីដែលសភាត្រូវបានផ្អាករយៈពេល៣០ថ្ងៃ។
ករណីស្លាប់ពាក់ព័ន្ធនឹងកូវីដ-១៩បានឈានដល់កំណត់ត្រាថ្មីកាលពីសប្តាហ៍មុនដែលមានមនុស្សស្លាប់ជាង៣០០នាក់ក្នុងរយៈពេល២៤ម៉ោង៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


