ព័ត៌មានអន្ដរជាតិ
មេដឹកនាំអាមេរិកចុះហត្ថលេខាបញ្ចប់បេសកកម្ម១៨ឆ្នាំនៅអ៉ីរ៉ាក់
លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន និងលោកនាយករដ្ឋមន្ត្រីអ៉ីរ៉ាក់ Mustafa al-Kadhimi នៅថ្ងៃចន្ទ ទី២៦ ខែកក្កដា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាផ្លូវការមួយដើម្បីបញ្ចប់បេសកកម្មប្រយុទ្ធរបស់អាមេរិកនៅអ៉ីរ៉ាក់ត្រឹមបំណាច់ឆ្នាំ២០២១នេះ បន្ទាប់ពីកម្លាំងអាមេរិកចូលលុកលុយប្រទេសនេះរយៈពេល១៨ឆ្នាំ។

គួបផ្សំនឹងការដកកម្លាំងទ័ពអាមេរិករបស់លោក បៃដិន ចេញពីប្រទេសអាហ្វហ្គានីស្ថានត្រឹមចុងខែសីហាខាងមុខនេះ លោកប្រធានាធិបតីប្រជាធិបតេយ្យកំពុងបញ្ចប់បេសកម្មសង្គ្រាមអាមេរិកក្នុងប្រទេសទាំងពីរដែលពេលនោះស្ថិតក្រោមប្រធានាធិបតី George W Bush ដែលលោក បៃដិន ជាអ្នកឃ្លាំមើល។
លោក ចូ បៃដិន និងលោក Kadhimi បានជួបគ្នានៅការិយាល័យប្រធានាធិបតីអាមេរិកក្នុងសេតវិមានដែលជាការជួបគ្នាផ្ទាល់លើកដំបូងក្នុងផ្នែកនៃកិច្ចពិភាក្សាយុទ្ធសាស្ត្ររវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ាក់។
លោក បៃដិន បានប្រាប់អ្នកកាសែតក្រោយពេលជួបលោក Kadhimi ថា ៖«តួនាទីរបស់យើងនៅប្រទេសអ៉ីរ៉ាកនឹងនៅតែបន្តមានគឺបន្តបណ្តុះបណ្តាល ឧបត្ថម្ភគាំទ្រ និងដោះស្រាយជាមួយ ISIS ប៉ុន្តែយើងនឹងមិនបន្តទេសម្រាប់បេសកកម្មប្រយុទ្ធគឺត្រូវបញ្ចប់ត្រឹមបំណាច់ឆ្នាំនេះ»។
សព្វថ្ងៃ កងកម្លាំងទ័ពអាមេរិកចំនួន២៥០០នាក់ស្ថិតនៅប្រទេសអ៉ីរ៉ាក់ដោយផ្តោតលើការប្រឆាំងនឹងរដ្ឋឥស្លាមនិយមដែលសេសសល់។ តួនាទីរបស់អាមេរិកនឹងផ្លាស់ប្តូរទាំងស្រុងទៅជាជំនួយផ្នែកការបណ្តុះបណ្តាល និងប្រឹក្សាដល់ទាហានអ៉ីរ៉ាក់ពីរបៀបការពារខ្លួន។

ការផ្លាស់ប្តូរនេះត្រូវបានគេរំពឹងថា នឹងមិនមានផលប៉ះពាល់ធំដុំទេ ដោយសារអាមេរិកបានផ្លាស់ប្តូររួចទៅហើយដោយផ្តោតលើការបណ្តុះបណ្តាលដល់កម្លាំងទ័ពអ៉ីរ៉ាក់។
កម្លាំងចម្រុះដឹកនាំដោយអាមេរិកបានចូលលុកលុយអ៉ីរ៉ាក់ក្នុងខែមីនា ឆ្នាំ២០០៣ដោយផ្អែកលើការចោទប្រកាន់ចំពោះរដ្ឋាភិបាលរបស់មេដឹកនាំអ៉ីរ៉ាក់ Saddam Hussein ថា មានអាវុធប្រល័យលោក។ បន្ទាប់មក លោក Saddam ត្រូវបានបណ្តេញចេញពីអំណាច ប៉ុន្តែអាវុធដែលចោទប្រកាន់នោះរកមិនឃើញ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


