ព័ត៌មានជាតិ
ជនសង្ស័យម្នាក់ ត្រូវបាននគរបាលឃាត់ខ្លួនករណីលួចទូករបស់ពលរដ្ឋនៅឃុំកំពង់ឃ្លាំង
សៀមរាប ៖ កម្លាំងនគរបាលស្រុកសូនិគម បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ករណីអំពើលួ( កាណូត)របស់ពលរដ្ឋ។ ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី៣០ខែកក្កដាឆ្នាំ២០២១ នៅចំណុចក្នុងព្រែក ក្រោយផ្ទះជនរងគ្រោះ នៅភូមិជ័យជេតឃុំកំពង់ឃ្លាំងស្រុកសូទ្រនិគមខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីទទួលបណ្ដឹងរបស់ ជនរងគ្រោះ ឈ្មោះរ៉ន ដៀប ភេទស្រីអាយុ៤៦ឆ្នាំ នៅភូមិជ័យជេតឃុំកំពង់ឃ្លាំងស្រុកសូទ្រនិគមខេត្តសៀមរាប។ កម្លាំងនគរបាលមូលដ្ឋានបានស្រាវជ្រាវស្វែងរកឃើញកាណូតរបស់ម្ចាស់ដើមវិញនិងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សឿ ពៅ ភេទប្រុសអាយុ៣៤ឆ្នាំ នៅភូមិចំការយួនឃុំកពង់ឃ្លាំងស្រកសូទ្រនិគម ខេត្តសៀមរាប។
សមត្ថកិច្ចបន្តថា ជនរងគ្រោះ និង ប្តី បានទុកកាណូតនៅក្នុងព្រែកក្រោយផ្ទះ រួចអង្គុយនៅលើផ្ទះដល់ម៉ោង២១ និង០០នាទី បម្រុងចូលដេក កូនបានសួររក កាណូត ដែលចងទុកនៅក្រោយផ្ទះថាអ្នកណាយកកាណូតទៅណាមិនឃើញបាត់កាណូតហើយ។ ពេលនោះជនរងគ្រោះនិងក្រុមគ្រួសារនាំគ្នារក កាណូតតែរកមិនឃើញ ក៏បានខល ទូរសព្ទទៅប្រាប់បងប្អូន នៅឃុំពាមបាងស្រុកស្ទោង ខេត្តកំពង់ធំ ឲ្យជួយមើលកាណូតផងពីព្រោះចោរលួចបាត់កាលពីយប់មិញ ហើយ ក៏មិនបានប្តឹងសមត្ថកិច្ចយើងទេ។ នៅព្រឹកថ្ងៃទី៣០ខែកក្កដា ទទួលព័ត៌មានពីបងប្អូនពី ឃុំ ពាមបាង បានប្រាប់ថាចាប់បានចោរនិង កាណូតហើយ ក៏អោយប្តីទៅជួបដើម្បីយកកាណូតមកវិញទៅ។ កាណូតដែលចោរលួចនោះ ធ្វើអំពីស្មាច់ទំហំ៦,៣០ម×០,៨ម ពណ៌បៃតង ឆ្នូតលឿង ម៉ាស៊ីន ហ៊ីបូតាពណ៌លឿង ៦,៣០សេស។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងនគរបាលស្រុកសង្គមរៀបចំសំណុំរឿងបញ្ជូនមកកាន់ការិយាល័យជំនាញដើម្បីចាត់ការតាមផ្លូវច្បាប់៕
ដោយ ៖ កុសល

-
ព័ត៌មានជាតិ២១ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ