ព័ត៌មានជាតិ
សម្ដេចតេជោ សម្រេចឱ្យចាក់ដូសទី៣ យកវ៉ាក់សាំងAstraZenica ទៅចាក់
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ០១ ខែសីហានេះ បានប្រកាសសម្រេចឱ្យចាក់វ៉ាក់សាំង ដូសទី៣ ទៅលើប្រជាជនកម្ពុជា ដោយយកវ៉ាក់សាំង AstraZeneca ជាដូសជំរុញ។
សម្ដេចតេជោបញ្ជាក់ថា សម្រាប់ប្រជាជន ដែលបានចាក់វ៉ាក់សាំង ប្រភេទវ៉ាក់សាំង Sinopharm និង Sinovac រួចហើយ ត្រូវចាក់ AstraZeneca ជាដូសទី៣ ដែលជាដូសជំរុញ។
សម្តេចតេជោមានប្រសាសន៍ថា “ខ្ញុំបានឯកភាពរួចហើយកាលពីម្សិលមិញ ដែលថានឹងចាក់ដូសទី៣ ជូនពលរដ្ឋកម្ពុជា ដោយប្រើវ៉ាក់សាំងអាស្រ្តាហ្សេនេកា សម្រាប់ពលរដ្ឋដែលចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ឬស៊ីណូហ្វាម ហើយសម្រាប់អ្នកចាក់អាស្រ្តាហ្សេនេកា ត្រូវចាក់ដូសទី៣ ដោយប្រើវ៉ាក់សាំងស៊ីណូវ៉ាក់”។
ប៉ុន្តែការចាក់ដូសទី៣នេះ ត្រូវផ្តោតទៅលើក្រុមជួរមុខដែលមានប្រមាណ ៥០ម៉ឺននាក់សិន ហើយពលរដ្ឋនឹងចាក់តាមក្រោយ៕

-
សន្តិសុខសង្គម៤ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច២ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ២០ ម៉ោង agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


