ជីវិតកម្សាន្ដ
តារាខ្មែរ ៦ ដួងលាលោកទៅហើយ តែបន្សល់ទុកស្នាដៃ និងកេរ្តិ៍ឈ្មោះសម្រាប់អ្នកគាំទ្រ
មហាជន និងអ្នកគាំទ្រជាច្រើននូវតែបង្ហាញការចងចាំ និងនឹករលឹកចំពោះសិល្បករ-សិល្បការិនីល្បីៗរបស់ខ្មែរចំនួន៦ដួងបើទោះបីជាពេល នេះពួកគេត្រូវបានបាត់បង់រូបកាយទៅឆ្ងាយហើយក្តី។
ជាការពិតរហូតមកទល់ពេលនេះគឺអស់រយ:ពេលយូរឆ្នាំកន្លងផុតទៅហើយដែលពួកគេបានបាត់បង់ ជីវិតដោយសារហេតុការណ៍ផ្សេងៗគ្នា។ លើកពីនេះគេក៏សង្កេតឃើញថាសម្រាប់តារាប្រុស-ស្រីទាំង៦រូបដែលនូវតែរក្សាបានកេរ្តិ៍ឈ្មោះនឹងការនឹកអាល័យពីទស្សនិកជនក្រោយពេលបាត់បង់ជីវិតនោះរួមមាន៖

១.តារាចម្រៀងប្រុសលោក រាជ បូរី បានស្លាប់បាត់ បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី ១៦ខែមេសា ឆ្នាំ២០១៩ នៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ បន្ទាប់ពីត្រឡប់មកដើរកម្សាន្តនៅប្រទេសថៃជាមួយមិត្តភក្តិ។

២. តារាចម្រៀងលោក វណ្ណ មករាបានទទួលមរណភាពកាលពីយប់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦ ដោយ សារជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តនៅផ្លូវជាតិលេខ៤ម្តុំលោកយាយម៉ៅ។

៣.តារាចម្រៀង ស្រីផលិតកម្មហង្សមាស និងជាអតីតបេក្ខភាពកម្មវិធី«The Voice Cambodia» រដូវកាលទី២ សាន ស្រីឡៃ ត្រូវបានប្តីបាញ់សម្លាប់គួរឱ្យរន្ធត់នៅក្នុងគ្លីនិកមួយកន្លែងក្នុងសង្កាត់បឹងកេង កងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញកាលពីថ្ងៃទី ១៦ខែតុលាឆ្នាំ ២០១៧។

៤.អ្នកនាង តាក់ ចន្ធី ដែលជាតារាចម្រៀង Rock and Roll បានទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី២០ខែមីនាឆ្នាំ២០១៨ នៅម្ដុំភ្លើងស្តុបទន្លេបាសាក់ក្នុងខណ្ឌចម្ការមន រាជធានីភ្នំពេញ។អ្នកនាងបានស្លាប់ភ្លាមៗបន្ទាប់ពីការធ្វើដំណើរដោយរ៉ឺម៉កកង់បីហើយត្រូវរថយន្តបុកពេញទំហឹង។

៥.តារាចម្រៀងកញ្ញា ខេមរៈ ស្រីពៅ បានទទួលមរណ ភាពកាលពីថ្ងៃទី២៥ខែមករាឆ្នាំ២០១៩ដោយសារបញ្ហាជំងឺគ្រលៀន សួតធ្ងន់ធ្ងរ បន្ទាប់ពីបញ្ជូនទៅព្យាបាលនៅប្រទេសឥណ្ឌាមួយរយៈ។

៦.តារាចម្រៀងចេះពីរភាសារគឺខ្មែរ-ចិនអ្នកនាង ស៊ិន ឧត្តមផល្លា បានទទួលមរណភាពកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ដោយសារជំងឺមហារីកកូនកណ្តុរមិនអាចព្យាបាលសង្គ្រោះជីវិតបានឡើយ។
សូមបញ្ជាក់ដែរថាដំណឹងមរណទុក្ខដ៏ក្រៀមក្រំនិងសោកសៅចំពោះអ្នកសិល្ប:ទាំង៦រូបនេះបានធ្វើឲ្យអ្នកសិល្ប:រួមអាជីពព្រមទាំងអ្នកគាំទ្រមួយចំនួនធំបានសម្តែងការចូលរួមសោកស្តាយយ៉ាងខ្លាំងជាមួ យក្រុមគ្រួសារសព។ ម្យ៉ាងនេះក៏ជាការបាត់បង់ធន ធានសិល្ប:ដ៏មានតម្លៃផងដែរ៕ ដោយៈ ចាន់រ៉ា
-
ព័ត៌មានជាតិ៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


