ព័ត៌មានអន្ដរជាតិ
CDC អស់វិធីដើម្បីបន្តផ្អាកការបណ្តេញចេញពលរដ្ឋអាមេរិករាប់លាននាក់
កាលពីថ្ងៃចន្ទ ទី២ ខែសីហា សេតវិមានបានដាក់សម្ពាធឲ្យរដ្ឋ និងរដ្ឋាភិបាលមូលដ្ឋានអនុម័តគោលការណ៍បន្ទាន់ដើម្បីការពារអ្នកជួលរាប់លាននាក់ដែលកំពុងប្រឈមនឹងការបណ្តេញចេញ ដោយសារច្បាប់ការពារបានផុតកំណត់កាលពីថ្ងៃអាទិត្យ ប៉ុន្តែមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង(CDC) បញ្ជាក់ថា អស់ជម្រើសក្នុងការជួយទប់ស្កាត់បន្តទៀតហើយ។
នៅចំពោះមុខប្រជាពលរដ្ឋអាមេរិកលាននាក់ដែលជួលផ្ទះ ឬអគាររស់នៅកំពុងប្រឈមនឹងអត់ផ្ទះសម្បែងរសនៅដោយសារអគារ ឬផ្ទះដែលពួកគេជួលគឺបានផុតកំណត់ច្បាប់ការពាររបស់ CDC ដែលចេញដើម្បីការពារប្រជាពលរដ្ឋកុំឲ្យចេញពីផ្ទះក្នុងគោលបំណងទប់ស្កាត់កូវីដ-១៩កាលពីឆ្នាំមុន ខណៈពួកគេគ្មានប្រាក់បង់ថ្លៃជួល ប៉ុន្តែរដ្ឋបានចេញមុខផ្តល់ប្រាក់ទៅប្រជាពលរដ្ឋទាំងនោះ។

ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទ សេតវិមានបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលកណ្តាលបានផ្តល់ប្រាក់៤៦.៥ប៊ីលានដុល្លារអាមេរិកដើម្បីរក្សាប្រជាពលរដ្ឋដែលជាអ្នកជួលទាំងនោះឲ្យស្ថិតនៅផ្ទះរបស់ពួកគេបន្តទៀត។ ប៉ុន្តែសេតវិមានបានចោទប្រកាន់រដ្ឋ និងទីក្រុងទាំងនោះកំពុងដោះស្រាយយឹត ដែលធ្វើឲ្យរាំងស្ទះប្រាក់ជំនួយមិនទៅដល់ដៃអ្នកជួលទាំងអស់នោះដែលពួកគេត្រូវការចំណាយកំឡុងពេលកូវីដ។
ដោយផ្តោតលើរដ្ឋ លោកប្រធានាធិបតី ចូ បៃដិន បានប្រឈមនឹងការរិះគន់ចាស់ដៃ សូម្បីតែសមាជិកគណបក្សប្រជាធិបតេយ្យរបស់លោកក៏រិះគន់ដែរ។ អ្នករិះគន់បានលើកឡើងថា លោកប្រធានាធិបតីដោះស្រាយយឹតណាស់។
សមាជិកសភាគណបក្សប្រជាធិបតេយ្យមួយចំនួនក៏បានបោះជំរំនៅវិមានកាពិតូលអាមេរិកដើម្បីតវ៉ា ហើយតំណាងរាស្ត្រ Nancy Pelosi បានហៅការរំពឹងនៃការបណ្តេញចេញកាន់តែរាលដាលគឺមិនអាចយល់បាន។
មនុស្សមួយចំនួនប្រឈមនឹងបាត់បង់ផ្ទះសម្បែងរបស់ខ្លួនយ៉ាងលឿនតែម្តងគឺកាលពីថ្ងៃចន្ទ។ ប៉ុន្តែសេតវិមានទទួចថា មានអ្វីច្រើនដែលអាចធ្វើបាន និងបញ្ជាក់ថា រដ្ឋ និងមេដឹកនាំមូលដ្ឋានទទួលខុសត្រូវចំពោះជំនួយទាំងនោះ។

កាលពីសប្តាហ៍មុន លោក បៃដិន បានប្រកាសថា លោកបានអនុញ្ញាតឲ្យបំរាមនោះផុតកំណត់។ សេតវិមាននិយាយថា លោកបានគាំទ្រឲ្យពង្រីកការផ្អាកបន្តទៀត ប៉ុន្តែបានបង្ហាញថា តុលាការកំពូលដែលបានបោះឆ្នោត៥-៤កាលពីចុងខែមិថុនាថា ខ្លួនមិនអាចពន្យាពេលបន្តទៀតបានទេ។
មន្ត្រីនៅតុលាការកំពូល លោក Brett Kavanaugh បាននិយាយថា សភាគួរដោះស្រាយដើម្បីពន្យាពេលការបណ្តេញចេញ។ សេតវិមានបានកត់សំគាល់ថា ការប្រឹងប្រែងថ្នាក់រដ្ឋដើម្បីបញ្ឈប់ការបណ្តេញចេញដល់មនុស្សរាប់លាននាក់ចាប់ពីខែខាងមុខទៅ។
ខណៈរដ្ឋបាលកំពុងស៊ើបអង្កេតចំណាត់ការផ្នែកច្បាប់ដើម្បីទប់ស្កាត់ការបណ្តេញចេញ មន្ត្រីបាននិយាយថា ជម្រើសរបស់ពួកគេមានដែនកំណត់។ រដ្ឋមន្ត្រីទទួលបន្ទុកសារព័ត៌មាននៅសេតវិមាន លោកស្រី Jen Psaki និយាយថា CDC ដែលចេញគោលការណ៍ហាមឃាតការបណ្តេញចេញ«មិនអាចស្វែងរកសិទ្ធិស្របច្បាប់ណាមួយដើម្បីពន្យាពេលការបណ្តេញចេញទៀតឡើយ»។

ការបណ្តេញចេញទ្រង់ទ្រាយធំអាចនឹងធ្វើឲ្យកាន់តែធ្ងន់ធ្ងរស្របពេលវិបត្តិកូវីដ-១៩ ជាពិសេសវីរុសបំប្លែងខ្លួន Delta កំពុងរាតត្បាតខ្លាំងនៅអាមេរិក ខណៈក្រុមគ្រួសារប្រមាណ១.៤លានប្រាប់ការិយាល័យជំរឿនថា ពួកគេទំនងជាប្រឈមនឹងការបណ្តេញចេញពីផ្ទះ ឬអគារដែលពួកគេជួលនៅក្នុងពីរខែខាងមុខ។ ប្រជាពរដ្ឋ២.២លាននាក់ទៀតនិយាយថា ពួកគេទំនងជាត្រូវបណ្តេញចេញ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AP
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៦ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


