កីឡា
ដឹងអ្វីខ្លះពីម្ចាស់ខ្សែក្រវាត់មួយថៃ ONE Strawweight ថ្មី Prajanchai?
Prajanchai PK.Saenchai Muaythaigym ទើបតែគ្រងខ្សែក្រវាត់មួយថៃ ONE Strawweight នៅព្រឹត្តិការណ៍ ONE: BATTLEGROUND កាលចុងខែ កក្កដា កន្លងទៅនៅកីឡដ្ឋាន Singapore Indoor Stadium នៃប្រទេសសិង្ហបុរី។ Prajanchai បានយកឈ្នះពិន្ទុជាឯកច្ឆន្ទលើវីរបុរសមួយថៃ Sam-A Gaiyanghadao ក្នុងការប្រកួត ៥ ទឹកយ៉ាងល្អមើល និង ជាការផ្ដួលតារាជើងចាស់វ័យ ៣៧ ឆ្នាំឲ្យបរាជ័យលើកដំបូងក្នុងទម្ងន់ Strawweight។

Prajanchai ហាត់នៅក្លិបល្បីជាមួយវីរបុរស Saenchai
នៅស្រុកថៃនរណាមិនស្គាល់វីរបុរសមួយថៃ Saenchai ហើយពេលនេះ ម្ចាស់ខ្សែក្រវាត់ថ្មីទម្ងន់ Strawweight គឺ Prajanchai ក៏ជាកូនសិស្សរបស់កីឡាករជើងចាស់រូបនេះដែរ។ ដ្បិតវ័យ ៤១ ឆ្នាំ Saenchai បង្ហាត់ផង និងប្រកួតផងរង្គើសង្វៀននៅស្រុកថៃទៅហើយ។ បើនិយាយអំពីការប្រកួតមួយថៃវិញ Saenchai ឈ្នះ ៣០៣ ដង, ចាញ់ ៤១ ដង និងស្មើ ៥ ដង។ តាំងពីឆ្នាំ ២០១៤ មកដល់ ឆ្នាំ ២០២១ នេះ វីបុរសវ័យ ៤១ ឆ្នាំមិនដែលចាញ់ការប្រកួតឡើយនៅកម្មវិធីនានា។ ចំណែក Prajanchai បានរៀនពីគ្រូ Saenchai ទាំងជំនាញកណ្ដាប់ដៃរហ័សដូចផ្លេកបន្ទោរ និង ការទាត់ជើងដ៏មានប្រសិទ្ធភាពផងដែរ ដែលនាំឲ្យរូបគេផ្ដួល Sam-A បាន។


Prajanchai ឈ្នះជើងឯកមួយថៃលំដាប់ពិភពលោក និងប្រដាល់សកល
មុនក្លាយជាម្ចាស់ខ្សែក្រវាត់ ONE Strawweight នៅសង្វៀនធំបំផុតប្រចាំតំបន់អាស៊ី និងលំដាប់ពិភពលោក Prajanchai ឈ្នះជើងឯកមួយថៃ OneSongchai ឆ្នាំ ២០១២, ឈ្នះខ្សែក្រវាត់សង្វៀនល្បីនៅថៃ៣ខ្សែគឺ សង្វៀន Rajadamnern Stadium ម្ដងឆ្នាំ ២០១២ និង សង្វៀន Lumpinee Stadium ពីរដងនៅឆ្នាំ ២០១៤ និង ឆ្នាំ ២០២០ ថ្មីៗនេះឯង។

មិនត្រឹមតែប្រកួតមួយថៃដ៏ចំណាន ហើយរឿងដ៏អស្វារ្យមួយទៀត កីឡាករវ័យ ២៦ ឆ្នាំរូបនេះឈ្នះជើងឯកប្រដាល់សកល WBA Asia South កាលឆ្នាំ ២០២០ កន្លងទៅផងដែរ។
ការប្រកួតបន្ទាប់ Prajanchai នឹងត្រៀមខ្លួនរក្សា និងការពារខ្សែក្រវាត់ ONE Strawweight ឲ្យបានយូរនៅសង្វៀន ONE Championship តាមតែអាចធ្វើទៅបាន ដូចអ្វីដែល Sam-A ធ្លាប់ធ្វើកន្លងមកអីចឹង៕

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ