កីឡា
ចាន់ រតនា ចាត់ទុកថាជា ការល្អវិញ ដែលពេលនេះ Roni ប្រកួតមួយដៃគូថ្មី
កាលពីខែមុន ទាំងអ្នកគាំទ្រនៅប្រទេសកម្ពុជា និង ឥណ្ឌូណេស៊ីបានចាប់អារម្មណ៍នឹងអ្នកលេងគុនចម្រុះឥណ្ឌូណេស៊ី Eko Roni Saputra ប្រកាសចង់ជួបអ្នកលេងគុនចម្រុះកម្ពុជា ចាន់ រតនា នៅលើឆាកសង្វៀនពិភពលោក ONE Championship។
ការប្រកាសនេះគឺ Eko Roni ចង់សងសឹកឲ្យមិត្តរួមជាតិ២រូបគឺ Abro Fernandes និង Rudy Agustian បានចាញ់ក្រោមកណ្តាប់ដៃរបស់អ្នកលេងគុនចម្រុះលេខ១កម្ពុជា ចាន់ រតនា ក្នុងទឹកទី២ដូចគ្នា។
បន្ទាប់មក ចាន់ រតនា បានឆ្លើយតបទទួលយកដោយមានកម្លាំងចិត្ត និងជឿជាក់ថែមទៀតផង ប្រសិនបើ ONE ពិតជារៀបចំឲ្យជួបគ្នាលើសង្វៀនដូចការចង់បានរបស់កីឡាករឥណ្ឌូណេស៊ីមែន។
ទោះបីជាយ៉ាងណា ដោយសារស្ថានភាពកូវីដ-១៩មិនអំណោយផលទាន់ពេលវេលាបាន ពេលនេះ Eko Roni Saputra ត្រូវបានផ្គូផ្គងឲ្យប្រកួតជាផ្លូវការឲ្យប្រកួតជាមួយកីឡាករចិន Liu Peng Shuai នាថ្ងៃសុក្រ ទី១៣ ខែសីហាខាងមុខនេះហើយនៅក្នុងព្រឹត្តិការណ៍ ONE: BATTLEGROUND II នៅប្រទេសសិង្ហបុរី។

បន្ទាប់ពីដឹងដំណឹងថា Roni ជួបដៃគូថ្មី អ្នកលេងគុនចម្រុះកម្ពុជា ចាន់ រតនា អាយុ៣៥ឆ្នាំបានចាត់ទុកថាប្រការល្អម្យ៉ាងដែរ។
ចាន់ រតនា បាននិយាយថា ៖«ខ្ញុំគិតថា ល្អដែរ នៅពេល Roni បានប្រកួតជាមួយដៃគូថ្មី។ ពីព្រោះវាបានផ្តល់ពេលវេលាឲ្យខ្ញុំបានយូរក្នុងការត្រៀមខ្លួន។ ចាប់តាំងពីបានដឹងពីការចង់ជួបរបស់គាត់មក ខ្ញុំបានហ្វឹកហាត់ជាប្រចាំដើម្បីត្រៀមខ្លួនប្រកួត»។

«រហូតដល់ពេលនេះ ខ្ញុំនៅតែហ្វឹកហាត់ ហើយហ្វឹកហាត់បន្តទៀត ពីព្រោះខ្ញុំគិតថា នៅពេលខាងមុខនេះអាចបានប្រកួតជាមួយ Roni មិនខាន។ ជាពិសេសទៀតនោះ ជាឱកាសដែលខ្ញុំអាចស្វែងយល់ពីក្បាច់វ៉ៃរបស់គាត់បានច្រើន។ នៅពេលគាត់ឡើងប្រកួត ខ្ញុំនឹងតាមដានមើលពីចំណុចខ្លាំង និងខ្សោយ»៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម



