សុខភាព
នេះជារោគសញ្ញាឡើងជាតិអាស៊ីតអ៊ុយរិកក្នុងឈាម ដែលគ្រប់គ្នាគួរប្រុងប្រយ័ត្ន
អាស៊ីតអ៊ុយរិក ជាកាកសំណល់មេតាបូលិក ដែលបណ្ដាលពីការផលិតពីសរីរាង្គ និងបរិភោគអាហារសម្បូរជាតិ ពុយរីន ច្រើនហួស ឬ អសមត្ថភាពក្នុងការបញ្ចេញសារធាតុនេះពីក្នុងខ្លួន។ កម្រិតជាតិអាស៊ីតអ៊ុយរិកខ្ពស់នៅក្នុងឈាម (Hyperuricemia) ជាវិបត្តិមេតាបូលិក ដែលមានផលប៉ះពាល់ខ្លាំងទៅលើ សន្លាក់ តម្រងនោម។

ក) អាហារដែលសម្បូរដោយសារធាតុ ពុយរីន (purines) មានដូចជា៖
– ប្រភេទសាច់: គ្រឿងក្នុងសត្វ (ថ្លើម, កោះ, ខួរ…) គ្រឿងសមុទ្រ
– ភេសជ្ជៈផ្អែម និងគ្រឿងស្រវឹង
– ប្រភេទបន្លែផ្លែឈើៈ
• ផ្សិត
• ស្ពៃក្ដោប
• ខាត់ណា
• ផ្កាខាត់ណា
• ទំពាំងបារាំង និងសណ្ដែកខៀវ…។
ខ) អាហារដែលមិនសូវសំបូរជាតិ ពុយរីន មានដូចជាៈ
– នំបុ័ង
– ផ្លែឈើ
– ទឹកដោះគោ
– ស៊ុត
– តែ កាហ្វេជាដើម។ល។
គ) រោគសញ្ញាទាំងនោះរួមមាន៖
– ការឈឺសន្លាក់ ភាគច្រើនឈឺតែម្ខាង (ម្រាមមេជើង, កជើង, ជង្គង់, កដៃ, កែងដៃ…)ជាពិសេសម្រាមមេជើង។
– ការហើមនៅសន្លាក់ដែលឈឺ ពិសេសពេលយប់
– ក្ដៅខ្លួន
– ឈឺសន្លាក់ខ្លាំងក្រោយពីពិសា ស្រា ស្រាបៀរ គ្រឿងសមុទ្រ សាច់ក្រហម គ្រឿងក្នុងសាច់សត្វ។
– ឡើងដុំពកក្រោមស្បែក (ដុំកំណកជាតិអាស៊ីត)

ឃ) មូលហេតុ និងកត្តារួមផ្សំ៖
– ជំងឺឡើងជាតិអាស៊ីតនៅក្នុងឈាម ច្រើនកើតលើមនុស្សប្រុសវ័យលើសពី ៥០ ឆ្នាំ
– លើសពី ៩៥% នៃជំងឺមិនមានមូលហេតុជាក់លាក់ទេ
– មានមូលហេតុដទៃទៀតដែលអាចបណ្ដាលឲ្យមានវិបត្តិលើសជាតិអាស៊ីតអ៊ុយរិកដែរដូចជាជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ ជំងឺបែកគ្រាប់ឈាម ជំងឺក្រពេញទីរ៉ូអ៊ីត និងការប្រើថ្នាំដោយគ្មានការពិគ្រោះជាមួយគ្រូពេទ្យបានត្រឹមត្រូវ។

ង) ការព្យាបាល៖
– បន្ថយជាតិអាស៊ីតក្នុងឈាមដោយប្រើថ្នាំ ដោយមានការវាយតម្លៃភាពចាំបាច់ពីគ្រូពេទ្យ
– បន្ថយការឈឺចាប់សន្លាក់
– ការពារនូវការវិវត្តដល់ការខូច ទ្រង់ទ្រាយសន្លាក់ និងខូចតម្រងនោម…។
ច) ដំបូន្មានសម្រាប់អ្នកជំងឺឡើងជាតិអាស៊ីត៖
– ជៀសវាងការបរិភោគអាហារដែលសំបូរជាតិពុយរីន (ដូចបានរៀបរាប់ខាងលើ)
– ពិសាទឹក តិចបំផុត ២លីត្រ ក្នុង១ថ្ងៃ
– ជៀសវាងការពិសាគ្រឿងស្រវឹង
– ពិគ្រោះ និងទទួលការព្យាបាលត្រឹមត្រូវជាមួយគ្រូពេទ្យឯកទេស ដើម្បីការឈានរកមូលហេតុនៃជំងឺ និងផលប៉ះពាល់សរីរាង្គផ្សេងៗដែលអាចកើតមាន៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ចំណាំទុក! ធ្លាក់ស ៥ពណ៌ បញ្ជាក់ពីបញ្ហាសុខភាពរបស់ស្រីៗ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានជាតិ៥ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន