Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ អរគុណហ្ស៊កដានី ដែលផ្តល់ការណ៍សម្ងាត់ ជួយឲ្យខ្លួន បាញ់ចំគោលដៅច្បាស់ៗ កម្ទេចទ័ពអាមេរិក

បានផុស

នៅ

ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល ដែលកងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) ចេញមុខអរគុណធំៗ ដល់ប្រជាពលរដ្ឋ និងកងទ័ពហ្ស៊កដានី ដោយអះអាងថា ពួកគេបានផ្តល់ព័ត៌មានការទូត និងការណ៍សម្ងាត់ ជួយអ៊ីរ៉ង់ វាយប្រហារលើកងទ័ពអាមេរិក នៅក្នុងប្រទេសហ្ស៊កដានី បានចំគោលដៅច្បាស់ៗ។

(រូប៖ Reuters)

ក្នុងសេចក្តីថ្លែងការណ៍ ផ្សាយដោយភ្នាក់ងារសារព័ត៌មាន Tasnim កាលពីថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២៦ IRGC និយាយថា «យើងសូមថ្លែងអំណរគុណដល់ ប្រជាជនដ៏មានកិត្តិយស និងទាហានប្រយុទ្ធ របស់ប្រទេសហ្ស៊កដានី។ កិច្ចសហការពីអ្នកស្រុក បានជួយឲ្យយើង អាចវាយប្រហារលើទីតាំងរបស់អាមេរិក បានយ៉ាងច្បាស់ៗ និងចំគោលដៅជាក់លាក់»។

តាមអ្វីដែល IRGC បញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍នោះ, អ្នកឲ្យការណ៍សម្ងាត់ក្នុងស្រុក បានផ្តល់ទិន្នន័យអំពីទីតាំង ដែលអនុញ្ញាតឲ្យកងកម្លាំងអ៊ីរ៉ង់ កម្ទេចបន្ទាយយន្តហោះចំនួន ២០កន្លែង ព្រមទាំងមូលដ្ឋានទ័ពអាមេរិក ក្នុងមូលដ្ឋានទ័ពអាកាស Muwaffaq Salti ផងដែរ។

(រូប៖ Reuters)

មិនត្រឹមប៉ុណ្ណឹង មីស៊ីលបាលិស្ទីកអ៊ីរ៉ង់ ថែមទាំងវាយប្រហារដោយជោគជ័យ និងបង្កការខូចខាតយ៉ាងធំធេងដល់យន្តហោះដឹកជញ្ជូន C-17 និងយន្តហោះស៊ើបការណ៍ P-8 របស់អាមេរិក នៅអាកាសយានដ្ឋាន Aqaba ទៀតផង។

លើសពីនេះ ទីក្រុងតេហេរ៉ង់ អះអាងថា ដោយសារតែព័ត៌មានសម្ងាត់នោះហើយ ទើបធ្វើឲ្យទាហានអាមេរិក រាប់សិបនាក់ បាត់បង់ជីវិតក្នុងការវាយប្រហារជាបន្តបន្ទាប់។

(រូប៖ Reuters)

សហរដ្ឋអាមេរិក ពិតជាទទួលស្គាល់មែនថា ការវាយប្រហាររបស់អ៊ីរ៉ង់ លើមូលដ្ឋានយោធានៅហ្សកដានី កាលពីថ្ងៃសុក្រ គឺបណ្តាលឲ្យទាហានខ្លួន ២រូបពលីជីវិត និងម្នាក់ទៀតបាត់ខ្លួន។

ទោះជាយ៉ាងណាក៏ដោយ ទីក្រុងវ៉ាស៊ីនតោន មិនទាន់បានបញ្ជាក់ពីការខូចខាតណាមួយនៅ ព្រលានយន្តហោះ Aqaba ឬតួលេខអ្នកស្លាប់ និងរបួស ដូចមាត់អ៊ីរ៉ង់ទេ៕

អត្ថបទ៖ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម