ព័ត៌មានអន្ដរជាតិ
រញ្ជួយដីនៅហៃទី ស្លាប់កើនដល់ ១,២៩៧នាក់ របួស៥,៧០០នាក់
ក្រុមមន្រ្តីហៃទី បានបញ្ជាក់ថា មនុស្សយ៉ាងតិច ១,២៩៧នាក់បានស្លាប់ បន្ទាប់ពីការរញ្ជួយដីកម្រិត ៧.២ រ៉ិចទ័រ វាយប្រហារប្រទេសការ៉ាអ៊ីបមួយនេះ កាលពីថ្ងៃសៅរ៍។
![People gather outside the Petit Pas Hotel, which was destroyed by the earthquake in Les Cayes. [Joseph Odelyn/AP Photo]](https://www.aljazeera.com/wp-content/uploads/2021/08/AP21226852148840.jpg?fit=1170%2C801)
ក្រុមអ្នកជួយសង្គ្រោះ កំពុងរើកកាយកម្ទេចកម្ទី ក្នុងក្តីសង្ឃឹមស្វែងរកអ្នកនៅរស់រានមានជីវិត។
ផ្ទះ ព្រះវិហារនិងសាលារៀន ស្ថិតក្នុងចំណោមអគារដែលត្រូវកម្ទេច ក្នុងការរញ្ជួយដីនេះ។ មន្ទីរពេទ្យខ្លះ កំពុងណែនតាន់តាប់ដោយអ្នករបួស ហើយត្រូវការការផ្គត់ផ្គង់។
![The Catholic bishop's residence lies in ruins after the earthquake in Les Cayes. [Joseph Odelyn/AP Photo]](https://www.aljazeera.com/wp-content/uploads/2021/08/AP21226815591413.jpg?fit=1170%2C780)
មន្រ្តីនិយាយថា ចំនួនមនុស្សដែលគេមិនដឹងតួលេខ កំពុងបាត់ខ្លួន ហើយប្រហែល ៥,៧០០ នាក់បានរងរបួស។
គ្រោះមហន្តរាយនេះ បង្កឲ្យមានបញ្ហាប្រឈមចំពោះប្រទេសក្រីក្រ ដែលកំពុងជួបប្រទះវិបត្តិនយោបាយ បន្ទាប់ពីការធ្វើឃាតប្រធានាធិបតីរបស់ខ្លួនកាលពីខែមុន។
![Access to the worst-hit areas was complicated by a deterioration in law and order that has left key access roads in parts of Haiti in the hands of gangs. [Joseph Odelyn/AP Photo]](https://www.aljazeera.com/wp-content/uploads/2021/08/AP21226850842269.jpg?fit=1170%2C780)
ភាគនិរតីប្រទេសហៃទី ជាកន្លែងទទួលរងការខូចខាតធ្ងន់ធ្ងរបំផុត ជាពិសេសនៅជុំវិញទីក្រុង Les Cayes។
មជ្ឈមណ្ឌលរញ្ជួយដីអាមេរិក (USGS) បាននិយាយថា ចំណុចកណ្តាលនៃការរញ្ជួយដីកាលពីថ្ងៃសៅរ៍គឺមានចម្ងាយប្រហែល ១២ គីឡូម៉ែត្រពីទីក្រុង Saint-Louis du Sud៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ រញ្ជួយដីនៅហៃទី អ្នកស្លាប់កើនដល់ ៣០៤នាក់ និងរបួសជិត ២,០០០នាក់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


