ព័ត៌មានអន្ដរជាតិ
ក្រុមតាលីបង់ យករំពាត់វាយអ្នកស្លៀកពាក់បែបលោកខាងលិចនៅតាមផ្លូវ ខណៈតម្លៃ burqa ឡើងមួយទ្វេជាពីរ
ក្រុមយុទ្ធជនតាលីបង់ បានវាយជនស៊ីវិលអាហ្វហ្គានីស្ថាននៅតាមដងផ្លូវ ដោយសារតែស្លៀកពាក់បែបលោកខាងលិចដូចជាខោខូវប៊យជាដើម ខណៈក្រុមនេះពង្រឹងការក្តោបក្តាប់អំណាចក្នុងប្រទេសអាហ្វហ្គានីស្ថាន។

យុវជនអាហ្វហ្គានីស្ថានជាច្រើននាក់ បានបង្ហោះនៅលើបណ្តាញសង្គមថា ពួកគេត្រូវបានក្រុមតាលីបង់វាយនឹងរំពាត់ ដោយសារតែស្លៀកខោខូវប៊យបន្ទាប់ពីរងការប្រកាន់ថា មិនគោរពសាសនាឥស្លាម។
អ្នកលេងបណ្តាញសង្គមម្នាក់និយាយថា ក្មេងប្រុស កំពុងដើរជាមួយមិត្តភក្តិក្នុងទីក្រុងកាប៊ុល នៅពេលដែលពួកគេត្រូវបានប្រឈមមុខដោយទាហានតាលីបង់។

មិត្តភក្តិរបស់ពួកគេពីរនាក់បានរត់គេចខ្លួន ប៉ុន្តែអ្នកផ្សេងទៀតត្រូវបានភ្ជង់កាំភ្លើង ហើយវាយនឹងរំពាត់នៅតាមផ្លូវ។
មន្រ្តីតាលីបង់ម្នាក់បានប្រាប់កាសែតក្នុងស្រុក Etilaatroz ថា ចលនានេះនៅតែសម្រេចចិត្តលើច្បាប់ស្លៀកពាក់សម្រាប់បុរស ប៉ុន្តែរបាយការណ៍បានបង្ហាញថា ពួកតាលីបង់មិនចង់អនុញ្ញាតឲ្យស្លៀកសម្លៀកបំពាក់បែបលោកខាងលិច ដែលខុសពីសម្លៀកបំពាក់ប្រពៃណីអាហ្វហ្គានីស្ថានឡើយ។

ជាមួយគ្នានេះដែរ សារព័ត៌មាន Telegraph បានរាយការណ៍ថា ស្របពេលការលក់សម្លៀកបំពាក់បិទជិតរាងកាយឬគេហៅថា burqas មានកាន់កើនឡើងខ្ពស់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាននោះ តម្លៃសម្លៀកបំពាក់នេះ បានកើនឡើងមួយទ្វេជាពីរ។
គួរបញ្ជាក់ថា ក្រោមការគ្រប់គ្រងរបស់តាលីបង់កាលពីចុងទស្សវត្សរ៍ទី៩០ បុរសត្រូវពាក់រ៉ូបប្រពៃណី ខណៈក្មេងស្រីត្រូវបង្ខំឲ្យពាក់ burqas ចាប់ពីអាយុ ៨ ឆ្នាំឡើង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ តាលីបង់ រត់ពន្ធគ្រឿងសព្វាវុធនិងរថពាសដែកអាមេរិក ចូលទៅ ប៉ាគីស្ថាន ដើម្បីលក់ឲ្យភេរវករ យកលុយធ្វើសង្គ្រាម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


