Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកវិទ្យាសាស្រ្ត សិក្សាយកពិសពស់វែក ទៅផលិតថ្នាំ ប្រឆាំងកូវីដ

បានផុស

នៅ

ពិសពស់វែក អាចត្រូវបានគេប្រើជាឧបករណ៍ ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩។

ក្នុងការសាកល្បងជាមួយសត្វស្វា ក្រុមអ្នកស្រាវជ្រាវប្រេស៊ីលបានរកឃើញថា ម៉ូលេគុល នៅក្នុងពិសរបស់ពស់វែក Jararacussu Pit បានកាត់បន្ថយសមត្ថភាពរបស់ជំងឺមិនឲ្យបង្កាត់ពូជ និងបំប្លែងខ្លួនបាន ៧៥ភាគរយ។

Jararacussu Pit គឺជាប្រភេទសត្វពស់ ក្នុងចំណោមពស់ធំៗបំផុតនៅប្រទេស ប្រេស៊ីល។

ការរកឃើញនេះ អាចជាជំហានដំបូងដ៏សំខាន់ ចំពោះការបង្កើតថ្នាំ ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសដែលបណ្តាលឲ្យមានជំងឺកូវីដ-១៩។

អ្នកវិទ្យាសាស្ត្រម្នាក់ដែលចូលរួមក្នុងការស្រាវជ្រាវ លោក Rafael Guido បាននិយាយថា “សមាសធាតុមួយក្នុងពិសពស់ដែលបានបង្ហាញនៅក្នុងការសិក្សានេះគឺថា វាមានសក្តានុពលក្នុងការអភិវឌ្ឍ។ វាជាផ្លូវវែងឆ្ងាយ យើងបានបោះជំហានដំបូងរបស់យើង”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sky

ចុចអាន៖ ករណីដំបូង! ជប៉ុន រកឃើញមេរោគបំប្លែងខ្លួនប្រភេទថ្មី ក្លាយពូជពីវីរុស Delta

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម