កីឡា
ក្រុមបាល់ទាត់នារី នឹងចេញទៅហ្វឹកហាត់នៅប្រទេសចិន សម្រាប់ត្រៀមស៊ីហ្គេមឆ្នាំ២០២៣
ក្រុមបាល់ទាត់ជម្រើសជាតិផ្នែកនារី ត្រៀមចេញទៅហ្វឹកហាត់នៅប្រទេសចិន នៅចុងខែកញ្ញា ឬដើមខែតុលា ឆ្នាំ២០២១ខាងមុខ ដើម្បីត្រៀមចូលរួមប្រកួតប្រជែង នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក្នុងឋានៈ ជាម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រលើកដំបូង។
លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា មានប្រសាសន៍ថា យើងមានសុទិដ្ឋិនិយមចំពោះក្រុមបាល់ទាត់នារី ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ហើយការហ្វឹកហាត់នៅប្រ ទេសចិននេះ គឺក្រុមនារីមានឱកាសបានហ្វឹក ហាត់សមជាមួយក្រុមនារីនៅចិន ពីព្រោះនៅចិន មានក្រុមបាល់ទាត់នារីច្រើន។ នេះគឺជាការហ្វឹក ហាត់ត្រៀមបានល្អប្រសើរជាងនៅក្នុងស្រុក ដោយសារយើងមានក្រុមបាល់ទាត់នារីតិចតួច។ កាលណាការប្រមូលផ្តុំហ្វឹកហាត់ បូកផ្សំនឹងការ គោរពវិន័យផងនោះ យើងជឿជាក់ថា ក្រុមបាល់ ទាត់នារី ក៏អាចបង្កើនបានសមិទ្ធផលកាន់តែខ្ពស់ ទៅតាមនោះដែរ។ លោកសង្ឃឹមថា ក្រុមបាល់ទាត់នារី នឹងអាចរីកចម្រើន អាចប្រកួតប្រជែងបាន រួមផ្សំនឹងក្រុម បាល់ទាត់បុរស១ក្រុមទៀត ដែលជាក្តីសង្ឃឹម ក្នុងពេលដំណាលគ្នា សម្រាប់ការទទួលធ្វើម្ចាស់ ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

បើតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ ទាត់កម្ពុជា(FFC)បានឱ្យដឹងថា នេះជាការត្រៀម ខ្លួនបង្កើនគុណភាពបច្ចេកទេសរបស់ក្រុមបាល់ទាត់នារីកម្ពុជា នៅក្នុងព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍ រៀងរាល់២ឆ្នាំម្តងនេះ។ ដើម្បីពង្រឹងសមត្ថភាពអត្តពលិកកម្ពុជា ត្រៀមសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រោមកិច្ចសហ ការពីរដ្ឋាភិបាលចិន តាមរយៈគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នឹងបញ្ជូនកីឡាការិនីជម្រើសជាតិកម្ពុជា ដែលមានរាយនាមក្នុងបញ្ជី ទៅហ្វឹកហាត់នៅសាធារ ណរដ្ឋប្រជាមានិតចិនរយៈពេល៩០ថ្ងៃ។
ក្រុមជម្រើសជាតិនារី នឹងត្រូវធ្វើដំណើរទៅហ្វឹកហាត់នាចុងខែកញ្ញានេះ ក្រោយពន្យារពេលមួយរយៈដោយសារវិបត្តិជំងឺឆ្លងកូវីដ-១៩។ ចំពោះសមាសភាពក្រុមនារី ដែលត្រៀមចេញ ទៅហ្វឹកហាត់ នៅប្រទេសចិននេះ មានចំនួន២២ នាក់ ក្នុងនោះមកពីក្លឹបមន្ទីរអប់រំ យុវជននិងកីឡាខេត្តកំពង់ស្ពឺ-ណាហ្គាវើលដ៍ ៧នាក់, ភ្នំពេញក្រោន ៧នាក់, ព្រះខ័នរាជស្វាយរៀង ៤នាក់, ក្លឹបបាល់ទាត់សៀមរាប ២នាក់, មន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង ២នាក់។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ មានប្រសាសន៍ថា ក្រុម បាល់ទាត់នារីកម្ពុជាចំនួន២២នាក់ ដែលត្រៀមចេញទៅហ្វឹកហាត់នៅចិន គឺស្ថិតនៅក្នុងចំណោមក្រុមកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា សរុប ១៣៥នាក់ នៃ១២ប្រភេទកីឡា។ គម្រោងហ្វឹកហាត់នៅសាធារណរដ្ឋប្រជាមានិតចិន គ្រោងនឹងចេញទៅនាចុងខែកញ្ញា ឬដើមខែតុលា ឆ្នាំ២០២១ ដែលនេះ គឺជាជំនួយឥតសំណងមួយផ្នែករបស់ចិន ក្រៅអំពីជំនួយឥតសំណង លើការ សាងសង់កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ។ គម្រោងហ្វឹកហាត់នៅប្រទេសចិន មានរយៈពេលវែង ពីចុងឆ្នាំ២០២១ រហូតដល់ឆ្នាំ ២០២៣ ដែលព្រះរាជាណាក្រកម្ពុជា កំពុងត្រៀមគ្រប់លក្ខណៈសម្បត្តិទាំងអស់ ក្នុងការរៀបចំខ្លួនទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

លោកអគ្គលេខាបញ្ជាក់ថា បច្ចុប្បន្នភាគីមិត្តចិន កំពុងរៀបចំទីលាន គ្រូបង្វឹក វិធានការសុខា ភិបាល សម្រាប់ការហ្វឹកហាត់របស់ក្រុមជម្រើស ជាតិកម្ពុជានៅទីនោះ ហើយនៅពេលទទួលបានព័ត៌មាននៃការរៀបចំរួចរាល់ គឺក្រុមជម្រើសជាតិកម្ពុជាទាំងអស់ នឹងត្រូវបញ្ជូនចេញទៅហ្វឹកហាត់ភ្លាមៗផងដែរ។ នៅក្នុងពេលស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាខែមេសានិងខែឧសភា ឆ្នាំ២០២២ ក្រុមជម្រើសជាតិកម្ពុជា ដែលហ្វឹកហាត់នៅចិន នឹងត្រឡប់មកចូលរួមប្រកួតប្រជែងមេដាយស៊ីហ្គេមនេះ ហើយក្រោយបញ្ចប់ ទើបក្រុមជម្រើស ជាតិទាំងអស់ នឹងបន្តទៅហ្វឹកហាត់នៅចិនបន្ថែមទៀត រហូតដល់ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា៕
អត្ថបទ៖ វិសិទ្ធ

-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន