ព័ត៌មានជាតិ
បន្ទាយមានជ័យ អ្នកស្លាប់ដោយកូវីដឡើងដល់ ១៤៨ នាក់
ខេត្តបន្ទាយមានជ័យ៖ បើតាមការអះអាងរបស់អ្នកស្រី ឱក សុភា សមាជិកអនុគណៈកម្មការបូជាសពនៃគណៈកម្មការប្រយុទ្ធនឹងជម្ងឺកូវីដ១៩ ខេត្តបន្ទាយមានជ័យបានប្រាប់អ្នកយកព័ត៍មាននៅព្រឹក ថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២១នេះថា ខេត្តបន្ទាយមានជ័យមានអ្នកស្លាប់ដោយសារជម្ងឺកូវីដ ១៩ មានចំនួន១៤៨នាក់ ក្នុងនោះ ជនជាតិខ្មែរមានចំនួន១៤២នាក់ ស្រី៨០នាក់ ជនជាតិឥណ្ឌូនេស៊ីមានចំនួន៣នាក់ ស្រី១នាក់ ជនជាតិថៃមានចំនួន៣នាក់ ស្រី២នាក់។


អ្នកស្រី ឱក សុភា បានបញ្ជាក់ឲ្យដឹងបន្តទៀតថា នៅថ្ងៃទី៥ខែកញ្ញា ឆ្នាំ ២០២១នេះ សពលោកយាយជី អាយុ៦២ឆ្នាំម្នាក់បានស្លាប់ដោយសារ ជម្ងឺកូវីដ១៩ ត្រូវបានលោកអាចារ្យធ្វើការបូជារួចរាល់ដែលជាសពបូជាចុងក្រោយគេ។
លោកអាចារ្យប្រាក់ សុភ័ត អនុប្រធានមន្ទីរធម្មការនិងកិច្ចការសាសនាខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា លោកអភិបាលខេត្តបន្ទាយមានជ័យ បានអនុញ្ញាតឲ្យរៀបចំបូជាសពទៅតាមលក្ខណៈបច្ចេកទេសនៃការណែនាំរបស់ក្រសួងសុខាភិបាលនិងការកំណត់របស់រដ្ឋ យកទៅបូជាដោយធ្វើការតម្កល់ធ្វើបុណ្យសពតាមប្រពៃណី នៅភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណតែម្តង៕
អត្ថបទ៖ វ៉ាន់ ណាង
-
ព័ត៌មានជាតិ៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


