ព័ត៌មានអន្ដរជាតិ
អតីតប្រធានាធិបតី អាហ្វហ្គានីស្ថាន ដែលរត់ភៀសខ្លួន សុំទោសប្រជាជនចំពោះការចាកចេញពីទីក្រុងកាប៊ុល
អតីតប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Ashraf Ghani ដែលបានភៀសខ្លួនពីទីក្រុងកាប៊ុល បន្ទាប់ពីរដ្ឋធានីត្រូវបានកាន់កាប់ដោយក្រុមតាលីបង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកបានចាកចេញពីទីក្រុងតាមការណែនាំរបស់ក្រុមសន្តិសុខរបស់លោក ដើម្បីការពារការស្លាប់ និងរបួស ដោយសារការប៉ះទង្គិចគ្នាតាមដងផ្លូវ ។

អតីតប្រធានាធិបតីរូបនេះបាននិយាយថា “ការចាកចេញពីទីក្រុងកាប៊ុលគឺជាការសម្រេចចិត្តដ៏លំបាកបំផុតនៃជីវិតរបស់គាត់ ប៉ុន្តែគាត់ជឿជាក់ថា វាគឺជាវិធីតែមួយគត់ដើម្បីរក្សាភាពស្ងៀមស្ងាត់របស់គ្រាប់កាំភ្លើង ក៏ដូចជាជួយសង្គ្រោះទីក្រុងកាប៊ុល និងពលរដ្ឋ ៦ លាននាក់របស់លោក” ។
លោក Ghani និយាយថា “ខ្ញុំជំពាក់ប្រជាជនអាហ្វហ្គានីស្ថាន នូវការពន្យល់នៃការចាកចេញពីទីក្រុងកាប៊ុលជាបន្ទាន់ នៅថ្ងៃទី ១៥ ខែសីហា បន្ទាប់ពីតាលីបង់បានចូលទីក្រុងដោយមិនបានរំពឹងទុក ។ ការចាកចេញនេះ ដោយសារធ្លាប់មានការប្រយុទ្ធគ្នាតាមដងផ្លូវទីក្រុងនាំឲ្យមានការឈឺចាប់ អំឡុងសង្គ្រាមស៊ីវិលទសវត្សរ៍ឆ្នាំ ១៩៩០ ។

លោក Ghani បានសង្កត់ធ្ងន់ថា បន្ទាប់ពីរយៈពេល ២០ ឆ្នាំនៃការជួយប្រជាជនអាហ្វហ្គានីស្ថានធ្វើការឆ្ពោះទៅរកការកសាងរដ្ឋប្រជាធិបតេយ្យ វិបុលភាព និងអធិបតេយ្យភាព វាមិនមែនជាចេតនារបស់លោកក្នុងការបោះបង់ប្រជាជន ឬចក្ខុវិស័យនាពេលអនាគតរបស់អាហ្វហ្គានីស្ថាននោះទេ ។
គួរបញ្ជាក់ថា លោក Ghani បានភៀសខ្លួនចេញ និងបានចុះចេញពីតំណែងជាប្រធានាធិបតីអាហ្វហ្គានីស្ថានកាលពីខែសីហា បន្ទាប់ពីការក្តោបក្តាប់អំណាចយ៉ាងឆាប់រហ័សរបស់ក្រុមតាលីបង់នៅក្នុងប្រទេស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


