កូវីដ-១៩
បិទខ្ទប់ផ្សារកំរៀង ដោយតេស្តលើអាជីវករផ្សារ K R D ក្នុងស្រុកកំរៀង រកឃើញវិជ្ជមាន ២១២ នាក់
បាត់ដំបង ៖ ផ្សារស្រុកកំរៀង ដែលស្ថិតនៅក្បែច្រកអន្តរជាតិដូង ត្រូវបានចាត់ទុកជាតំបន់ក្រហម ដោយអាជ្ញាធរស្រុកចុះបិទភ្លាមៗ បន្ទាប់ពីបានធ្វើតេស្តលើក្រុមអាជីវករ និងបានរកឃើញវិជ្ជមានជាង២០០នាក់។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកកំរៀងបានបញ្ជាក់ថា រយៈពេល២ថ្ងៃ គឺថ្ងៃទី៨ និងទី៩ ខែកញ្ញា ឆ្នាំ២០២១ នេះ ក្រុមគ្រូពេទ្យបានចុះយកសំណាកលើអាជីវករ និងអ្នកនៅក្នុងផ្សារ K R D ដែលស្ថិតក្នុងភូមិអូរដារលើ ឃុំបឹងរាំង និងបានរកឃើញអ្នកផ្ទុកជំងឺកូវីដ-១៩ សរុបចំនួន ២១២ នាក់ ក្នុងនោះស្រី ១១៧ នាក់។

បន្ទាប់ពីបានរកឃើញវិជ្ជមានហួសពីការស្មានរួចមក អាជ្ញាធរស្រុកបានសម្រេចចុះបិទខ្ទប់ទីតាំងខាងលើ និងបរិវេណជុំវិញផ្សារជាបណ្តោះអាសន្ន រហូតដល់ថ្ងៃជូនដំណឹងសាជាថ្មី ព្រមទាំងបានដាក់តំបន់នេះជាតំបន់ក្រហមផងដែរ៕
អត្ថបទ ៖ សោ និយមរ័ត្ន










-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


