សុខភាព
អាល់កុលអាចកម្ចាត់វីរុសកូវីដបាន តែមិនអាចផឹកស្រា-ស្រាបៀរមានជាតិអាល់កុលជំនួសទេ
ក្រោយពេលផ្ទុះឡើងនូវវីរុស COVID-19 គេដឹងថាជាតិអាល់កុលអាចកម្ចាត់មេរោគ COVID-19 បាន ជាហេតុបណ្តាលឲ្យមានមនុស្សមួយចំនួនមានការយល់ច្រឡំខ្លាំង ចាប់ផ្តើមផឹកស្រា ស្រាបៀរ ឬអ្នកខ្លះបានចាប់ផ្តើមប្រើប្រាស់អាល់កុលក្លែងក្លាយមិនច្បាស់លាស់ធ្វើឲ្យប៉ះពាល់សុខភាពកាន់តែធ្ងន់ធ្ងរ។
/cdn.vox-cdn.com/uploads/chorus_asset/file/10708293/GettyImages_565954723.jpg)
អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ការផឹកអាល់កុលអេតាណុល មេតាណុល ឬទឹកអូសាវែល មិនអាចការពារវីរុស COVID-19 ទេ វាបណ្តាលឲ្យពិការ ឬស្លាប់បាន។ ពេលខ្លះអាល់កុលមេតាណុល អេតាណុល និងទឹកអូសាវែលត្រូវបានប្រើនៅក្នុងផលិតផលសម្អាតដើម្បីសម្លាប់មេរោគនៅលើវត្ថុផ្សេងៗ ប៉ុន្តែមិនត្រូវយកវាទៅផឹកទេ។ ផលិតផលសម្អាតដែលមានសារធាតុអេតាណុល មេតាណុល ឬទឹកអូសាវែល មិនអាចកម្ចាត់មេរោគនៅក្នុងខ្លួនអ្នកបានទេ តែវាបែរជាផ្តល់ផលប៉ះពាល់ដល់សរីរាង្គផ្សេងៗ។

ដើម្បីទប់ស្កាតពីការឆ្លងវីរុស COVID-19 អង្គការសុខភាពពិភពលោក បានបញ្ជាក់ថា ត្រូវសម្លាប់មេរោគនៅលើផ្ទៃវត្ថុផ្សេងៗ ជាពិសេសវត្ថុដែលអ្នកប្រើប្រាស់ញឹកញាប់ ត្រូវប្រាកដថា អ្នកលាងសម្អាតដៃបានទៀងទាត់ និងជៀសវាងប៉ះពាល់ភ្នែក មាត់និងច្រមុះ។ល៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ហេតុផលលម្អិតដែលអ្នកជំនាញហាមដាច់ខាតមិនឲ្យផឹកស្រាមុននិងក្រោយពេលចាក់វ៉ាក់សាំង
ចុចអាន៖ អ្នកខ្លាំងផឹកស្រារាល់ថ្ងៃ កំពុងប្រឈមហានិភ័យនៃវីរុសបំប្លែងខ្លួនគ្រប់ប្រភេទ ជាពិសេស Delta
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


