Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ នឹងបង្វែរថវិកាអមមេដាយសន្តិភាពពិភពលោកចំនួន១លានដុល្លារ ទៅសាងសង់ផ្ទះ​ជូនអតីតយុទ្ធជន​

បានផុស

នៅ

សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទទួលបាន​មេដាយ​សហប្រធាន​កិច្ចប្រជុំ​កំពូល​សន្តិភាព​ពិភពលោក​២០២១ (World Summit Peace) ពី​មហាសន្និបាត នៃ​ក្តីសង្ឃឹម​លើក​ទី​៧ ហើយ​ក្នុងនោះ​ក៏មាន​អម​ទៅដោយ​ទឹកប្រាក់​១លាន​ដុល្លារ​ផងដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ពិធី​ប្រគល់​-​ទទួល ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ កាលពីរសៀល​ថ្ងៃទី​១២ ខែកញ្ញា សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​បង្វែរ​ថវិកា​១​លាន​ដុល្លារ ដែលជា​ថវិកា​រង្វាន់​ពី​ការទទួល​មេដាយ​សហប្រធាន​កិច្ចប្រជុំ​កំពូល​សន្តិភាព​ពិភពលោក​២០២១ (World Summit Peace) ពី​មហាសន្និបាត​នៃ​ក្តីសង្ឃឹម​លើក​ទី​៧ ក្រោម​ប្រធានបទ​ស្តីពី “​សន្តិភាព​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​” ទៅ​សាង​សង់ផ្ទះ​ជូន​ដល់​អតីតយុទ្ធជន​វិញ​។​

បើតាម​សម្តេច​តេ​ជោ ហ៊ុន សែន លុយ​ចំនួន​១លាន​ដុល្លារ​នេះ សម្ដេច​នឹងមិន​ទុក​ប្រើប្រាស់​ផ្ទាល់ខ្លួន​នោះទេ គឺសម្តេច​នឹង​យក​ថវិកា​ចំនួន​១​លាន​ដុល្លារ​នេះ ទៅ​សាង​សង់ផ្ទះ​ជូន​ដល់​អតីតយុទ្ធជនហើយ​លុយ​១លាន​ដុល្លារ​នេះ នឹង​កសាង​ផ្ទះ​ជូន​អតីតយុទ្ធជន​បាន​យ៉ាងច្រើន​ផងដែរ​។​

សូមបញ្ជាក់ថា កាលពី​ព្រឹកថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២១​នេះ ក្នុង​កម្មវិធី​មហាសន្និបាត​នៃ​ក្តីសង្ឃឹម​ពិភពលោក​លើក​ទី​៧៖ ស្ថាប័ន​ស្រាវជ្រាវ​ឆ្នាំ​២០២២ ក្រោម​ប្រធានបទ “​សន្តិភាព​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​” សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទទួលបាន​មេដាយ​សហប្រធាន​កិច្ចប្រជុំ​កំពូល​សន្តិភាព​ពិភពលោក​២០២១ (World Summit Peace) ពី​មហាសន្និបាត​នៃ​ក្តីសង្ឃឹម​លើក​ទី​៧ ក្រោម​ប្រធានបទ​ស្តីពី “​សន្តិភាព​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​”៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៩ នាទីutes មុន

បណ្ឌិត គិន ភា ស្នើពលរដ្ឋខ្មែរជួយប្រមូលរូបថតជាភស្តុតាង ដែលថៃឈ្លានពានកម្ពុជា ទុកឱ្យពិភពលោកដឹង និងកូនខ្មែរចងចាំ

ព័ត៌មានអន្ដរជាតិ៤៤ នាទីutes មុន

​​[វិភាគ] តើ​យោធា​​​​ក្រោម​បង្គាប់​ស្តេច​ថៃ​ ប្រុងយក​ដី​​កម្ពុជា​ ​ធ្វើ​ដង្វាយ​​ខួប​កំណើត​ស្តេចរាមាទី១០ ដែលលើក​បន្តុប​ខ្លួនឬ?​

ព័ត៌មានអន្ដរជាតិ៤៦ នាទីutes មុន

ប្អូនស្រី គីម ជុងអ៊ុន ថាកូរ៉េខាងជើងមិនចាប់អារម្មណ៍ចរចាជាមួយកូរ៉េខាងត្បូងទេ

ព័ត៌មានជាតិ៥៦ នាទីutes មុន

ក្រសួងការងារ អំពាវនាវទៅម្ចាស់ម៉ាក អ្នកបញ្ជាទិញ និងអ្នកប្រើប្រាស់ផលិតផលថៃ​លើពិភពលោក ការពារសិទ្ធិពលករខ្មែរ ខណៈកំណើន នៃហិង្សាដែលប្រព្រឹត្តដោយក្រុមជ្រុលនិយមថៃ

ព័ត៌មានជាតិ១ ម៉ោង មុន

ត្បិតមានកម្ពុជាជម្លោះព្រំដែនជាមួយថៃ ក៏រដ្ឋនៅតែបន្ត​បើកប្រាក់ឧបត្ថម្ភដល់ពលរដ្ឋមានបណ្ណសមធម៌ធម្មតា

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ បន្តប្រព្រឹត្តឧក្រិដកម្មសង្គ្រាមតាមរយៈការទម្លាក់អាវុធគីមី លើកម្ពុជា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ថៃ កំពុងបំបាក់មុខលោក ត្រាំ និងមិនឲ្យតម្លៃប្រទេសមហាអំណាចផុតលេខ អាមេរិក

ព័ត៌មានជាតិ៥៦ នាទីutes មុន

ក្រសួងការងារ អំពាវនាវទៅម្ចាស់ម៉ាក អ្នកបញ្ជាទិញ និងអ្នកប្រើប្រាស់ផលិតផលថៃ​លើពិភពលោក ការពារសិទ្ធិពលករខ្មែរ ខណៈកំណើន នៃហិង្សាដែលប្រព្រឹត្តដោយក្រុមជ្រុលនិយមថៃ

ព័ត៌មានអន្ដរជាតិ៤៤ នាទីutes មុន

​​[វិភាគ] តើ​យោធា​​​​ក្រោម​បង្គាប់​ស្តេច​ថៃ​ ប្រុងយក​ដី​​កម្ពុជា​ ​ធ្វើ​ដង្វាយ​​ខួប​កំណើត​ស្តេចរាមាទី១០ ដែលលើក​បន្តុប​ខ្លួនឬ?​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

តើការចរចាគ្នានឹងទទួលបានលទ្ធផលទេ បើថៃនៅតែប្រកាន់ជំហរ ប្រើប្រាស់ផែនទីគូសដោយខ្លួនឯង?

Sokha Hotels

ព័ត៌មានពេញនិយម