បច្ចេកវិទ្យា
ការប្រកួតរ៉ូបូតមនុស្សយន្ត (Humanoid) លើកដំបូងនៅកម្ពុជា
ការបោះជំហានជាលើកទី៣ របស់កម្មវិធី Air & Tech Competitions នៅឆ្នាំ២០២១នេះ មានគោលបំណង បង្កើតការប្រកួតប្រជែងមួយដ៏ពិសេស ហើយក៏ជាការប្រកួតលើកដំបូង ដែលពុំធ្លាប់មាននៅក្នុងប្រទេសកម្ពុជា អំពី រ៉ូបូត មនុស្សយន្ត (Humanoid)។

គួររំឭកផងដែរថា កម្មវិធី Air & Tech Competitions ដែលត្រូវបានផ្ដួចផ្ដើម និងបង្កើតឡើង ដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ត្រូវបានប្រារព្ធឡើងជាលើកដំបូង នៅក្នុងឆ្នាំ ២០១៨ ដែលជាប្រភេទការប្រកួតប្រជែងយន្តហោះកៅស៊ូ (Rubber Band Plane)។ បន្ទាប់មកនៅឆ្នាំ ២០១៩ ក្រោមការប្រារព្ធឡើងជាលើកទី២ កម្មវិធី Air & Tech Competitions បានពង្រីកឲ្យមានការប្រកួតចំនួន២ គឺការប្រកួតប្រជែង យន្តហោះកៅស៊ូ (Rubber Band Plane) និងយន្តហោះបញ្ជា (Remote Control Plane)។

ជាមួយគ្នានោះ ប្រធានបទក្នុងឆ្នាំនេះ ដែលជាការប្រកួតប្រជែងរ៉ូបូតមនុស្សយន្ត (Humanoid) នឹងចូលរួមចំណែកផ្តល់ឱកាសកាន់តែច្រើនដល់សិស្សនិស្សិត ក្នុងការបង្ហាញសមត្ថភាព និងគំនិតច្នៃប្រឌិតរបស់ពួកគេ ក៏ដូចជាការទទួលបានបទពិសោធន៍ថ្មី និងចំណេះដឹងទាក់ទងនឹងការបង្កើតមនុស្សយន្ត។ លើសពីនេះទៅទៀត កម្មវិធីក៏មានគ្រូបង្វឹកសម្រាប់បង្ហាត់បង្រៀនចំពោះបេក្ខជន ដែលនៅសិក្សាកម្រិតវិទ្យាល័យផងដែរ។


ចំពោះលក្ខន្តិកៈសម្រាប់ចូលរួមប្រកួតរួមមាន៖
-បង្កើតជាក្រុម ដែលមានសមាជិកយ៉ាងតិច ២នាក់ ហើយច្រើនបំផុត ៣នាក់
-សមាជិកក្នុងក្រុមទាំងអស់ ត្រូវមានចំណេះដឹង និងបទពិសោធន៍ទាក់ទងនឹងបច្ចេកវិទ្យា
ទន្ទឹមនោះ បេក្ខជនដែលបានចូលរួមក្នុងការប្រកួតទាំងអស់ នឹងទទួលបានវិញ្ញាបនប័ត្របញ្ជាក់ការចូលរួមប្រកួត ហើយសម្រាប់ក្រុម ដែលទទួលបានជយលាភីក្នុងការប្រកួតប្រជែងដ៏វិសេសមួយនេះ នឹងទទួលបាន៖
-វិញ្ញាបនប័ត្រសរសើរ
-មេដាយ
-ប្រាក់រង្វាន់
គួរបញ្ជាក់ថា ថ្ងៃផុតកំណត់ទទួលពាក្យនៃការប្រកួតប្រជែងរ៉ូបូតមនុស្សយន្ត (Humanoid) ក្នុងកម្មវិធី Air & Tech Competitions គឺនៅថ្ងៃអង្គារ ទី២១ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ។
https://docs.google.com/forms/d/e/1FAIpQLScTBhW0DkU5QynSAsYXfDEpjRfRuJTc-geHYFdLxbDzLI8Qvw/viewform
សម្រាប់ព័ត៌មានបន្ថែមទៀតសូមមេត្តាទំនាក់ទំនងមកកាន់ផេច ឬ លេខទំនាក់ទំនង ០៩៦ ៩៩៩ ០៣២៤៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៦ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៥ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៦ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


