វប្បធម៌ ជំនឿ
ការពិត ៥ យ៉ាង ទាក់ទងនឹងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
ភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យធំៗដទៃទៀត ចំពោះអ្នកកាន់ព្រះពុទ្ធសាសនាក្នុងប្រទេសកម្ពុជា។ ប្រជាជនខ្មែរតាំងពីបុរាណរៀងមក តែងប្រារព្ធពិធីនេះឡើងចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី ១៥រោច មានរយៈពេល ១៥ ថៃ្ង ដែលយើងហៅថាបិណ្ឌ១, បិណ្ឌ២ និងថៃ្ងបញ្ចប់ គឺជា ថៃ្ង “ភ្ជុំបិណ្ឌ”។
យ៉ាងណាមិញ ក្នុងនាមជាពុទ្ធសាសនិកខ្មែរ នៃអ្នកកាន់សាសនាព្រះពុទ្ធ តែងមានទម្លាប់អុជធូបទានថ្វាយបង្គំព្រះ ក៏គួរដឹង និងស្វែងយល់ពីពិធីបុណ្យសាសនាដ៏ធំនេះដូចខាងក្រោមផងដែរ។

១ ជាបុណ្យប្រពៃណីដ៏ពេញនិយម
ភ្ជុំបិណ្ឌគឺជាពិធីបុណ្យព្រះពុទ្ធសាសនាដ៏សំខាន់បំផុតមួយ នៅក្នុងប្រទេសកម្ពុជា ព្រោះពិធីនេះ បាននាំគ្រួសារនៅទូទាំងរាជធានីខេត្ត មកជួបជុំគ្នា បន្ទាប់ពីបែកគ្នាជាយូរមកហើយ។
២ ជាបុណ្យដែលមានប្រវត្តិនិងអត្ថន័យពីបុរាណកាល
“ ភ្ជុំ” មានន័យថា“ ប្រមូលផ្ដុំគ្នា” និង“ បិណ្ឌ” មានន័យថា“ បាយដែលមូលជាដុំៗដូចបាល់” ។ ដូច្នេះបានបញ្ជាក់យ៉ាងពេញន័យថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាការជួបជុំមូលគ្នា។
៣ តំណាងឲ្យការគោរពដល់ឪពុកម្ដាយ (ព្រះរស់)
ពិធីបុណ្យនេះអប់រំមនុស្សវ័យក្មេងស្រករក្រោយ ឲ្យដឹងអំពីរបៀបដែលពួកគេគួរផ្ដល់ការគោរពចំពោះសាច់ញាតិចាស់ទុំ ឬឪពុកម្ដាយ។ ដែលជាទូទៅគឺការជូនគ្រឿងឧបភោគបរិភោគ ឬលុយកាក់ ឲ្យព្រះរស់បានទៅវត្តរក្សាទានសិលនៅតាមទីវត្តអារាម ជាមួយយាយជីតាជី។

៤ ថ្ងៃចុងក្រោយជាថ្ងៃជួបជុំនិងពិសេសជាងគេ
ថ្ងៃទី ១៥ គឺជាថ្ងៃដ៏សំខាន់បំផុតនៃភ្ជុំបិណ្ឌ ហើយក៏ជាថ្ងៃចុងក្រោយនៃពិធីដែលប្រារព្ធធ្វើឡើងអស់រយៈពេលកន្លះខែ។ ជាពិសេសគ្រួសារនីមួយៗ នឹងបានទទួលទានអាហារជុំគ្នា ក្រោយខកខានជួបគ្នាអស់រយៈកាលយូរក៏ព្រោះតែរវល់កិច្ចការងារ។
៥ ហាមដាច់ខាតកុំប្រើសំលៀកបំពាក់ពណ៌សពេលជួបជុំ
ពណ៌សគឺជាពណ៌បុណ្យសពនៅក្នុងប្រទេសកម្ពុជាយើង (អាចប្រើបានពេលទៅវត្ត)។ ដូច្នេះក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ចាស់ៗហាមផ្ដាច់កុំប្រើពណ៌ស ស្លៀកចូលរួមពិធីជួបជុំគ្រួសារឲ្យសោះ។ គួរស្លៀកឈុតចម្រុះពណ៌ ឬឈុតភ្លឺៗ ដើម្បីនាំសេចក្ដីសុខនាំសុខសប្បាយដល់ខ្លួនឯងនិងក្រុមគ្រួសារ៕
គ្រូ ណុប
ចុចអាន៖ចុងខែកញ្ញា ឆ្នាំទាំង ៥ នេះ នឹងទទួលបានលាភសំណាងផ្នែកលុយកាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៥ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សន្តិសុខសង្គម១៤ ម៉ោង agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៣ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


