ព័ត៌មានជាតិ
បាក់ស្រុតច្រាំងទន្លេទើបសាងសង់នៅខេត្តកំពង់ឆ្នាំង
ច្រាំងទន្លេខាងមុខ អធិការនគបាលស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានរងនូវការបាក់ស្រុតទៅក្នុងទន្លេ ខណៈការសាងសង់ទើបសម្រេចបានប្រមាណជា៧០%ប៉ុណ្ណោះ។
ហេតុការណ៍នេះបានកើតនៅវេលាម៉ោង១៖៣០នាទីយប់ឈានចូលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ស្ថិតក្នុងភូមិកំពង់បឹងឃុំកំពង់ហៅ ស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង។

សេចក្តីរាយការណ៍ពីស្រុកកំពង់លែងបានឱ្យដឹងថានៅយប់កើតហេតុនោះមានភ្លៀងខ្លាំងបណ្តាលច្រាំងទន្លេបាក់ស្រុះធ្លាក់ទាំងផ្ទាំងៗចុះទៅក្នុងទន្លេ។
ច្រាំងទន្លែនេះត្រូវបានសាងសង់ដោយរដ្ឋបាលខេត្តកំពង់ឆ្នាំងដែលមានប្រវែង ១៥០ ម៉ែត្រ និងជើងទេ ៧ ម៉ែត្រ ហើយការសាងសង់ច្រាំងទន្លេនេះត្រូវបានក្រុមហ៊ុនក្នុងស្រុកមួយដែលគេស្គាល់ ឈ្មោះ ប៊នឌីម៉ង់ ជាអុ្នកមៅការសាងសង។

លោក ចេង ចាន់ដូណា អភិបាលរងស្រុកកំពង់លែងបានឱ្យដឹងនៅព្រឹកថ្ងៃទី១៤កញ្ញានេះថា សំណង់ច្រាំងទន្លេនេះទើបតែបានសាងសង់ ប្រមាណជា១ខែប៉ុណ្ណោះហើយការបាក់ស្រុតបណ្តាលឱ្យខូចខាត សំណង់នេះខាងក្រុមហ៊ុននឹងបន្តធ្វើឡើងវិញ ហើយការសាងសង់ទើបធ្វើបានប្រមាណជា៧០%ដោយមិនទាន់បញ្ចប់កុងត្រានៅឡើយទេ។

ប្រជាពលរដ្ឋ និងអ្នកជំនាញខាងសំណង់មួយចំនួនបានរិះគន់ចំពោះក្រុមហ៊ុន សំណង់ឈ្មោះថា ប៊នឌីម៉ង់ ដែលសាងសង់មិនត្រឹមត្រូវតាមបច្ចេកទេស គ្រាន់តែភ្លៀងមួយមេធ្វើ ឲ្យច្រាំងទន្លេនេះបាក់ស្រុតទាំងផ្ទាំងៗបែបនេះ សំណាងហើយការសាងសង់ស្ថិតក្នុងកុងត្រានៅឡើយ ប្រសិនបើផុតកុងត្រាតែមួយថ្ងៃ រដ្ឋបាលស្រុក ឬ ខេត្តច្បាស់ជានិយាយ មិនចេញទេ ព្រោះមិនដឹងអ្នកណាមកសង មានតែរដ្ឋត្រូវខាតបង់តែប៉ុណ្ណោះ ៕

អត្ថបទៈណារី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


