Connect with us

ព័ត៌មានជាតិ

ជនជាតិដើមភាគតិចសួយ ក្នុងសហគមន៍កោដូនតី ស្រុកឱរ៉ាល់ ទទួលបានវ៉ាក់សាំងការពារកូវីដ

បានផុស

នៅ

បងប្អូនប្រជាពលរដ្ឋ ជនជាតិដើមភាគតិច សួយ ដែលរស់នៅក្នុងសហគមន៍កោដូនតី ជាត្រពាំង​ជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានទទួលវ៉ាក់សាំងការពារវីរុសកូវីដ១៩ ប្រភេទ johnson & johnson ដែលជា​ជំនួស​របស់​សហរដ្ឋ​អា​មេ​រិក។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យុទ្ធនា​ការចាក់​វ៉ាក់សាំង ប្រភេទ johnson & johnson នេះ​ចាប់ផ្តើម​ចាក់ នៅ​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២១ ដោយ​ក្រុមគ្រូពេទ្យ នៃ​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ស្ពឺ រួមទាំង​អាជ្ញាធរ​ដែនដី​ផងដែរ។​

​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បាន​ដឹកនាំ​ក្រុមគ្រូពេទ្យ និង​ថ្នាក់ដឹកនាំ​ខេត្ត ស្រុក​នាំយក​វ៉ាក់សាំង johnson & johnson ចាក់​ជូន​បងប្អូន​ប្រជាពលរដ្ឋ ជនជាតិដើម​ភាគតិច សួយ នៅ​សហគម​ជនជាតិដើម កោ​ដូនតី ក្នុង​ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់។ ប្រជាពលរដ្ឋ ជនជាតិដើម “​សួយ​” មានការ​សប្បាយចិត្ត​យ៉ាងខ្លាំង និង​បាននាំគ្នា​មក​ទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ គ្រប់គ្នា និង​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ថ្នាក់​នាំ​ខេត្ត​ស្រុក ជាពិសេស​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​សម្តេច​បាន​ខិតខំ​រិះរក​គ្រ​ប់​មធ្យោបាយ ​ដើម្បី​ស្វែងរក​វ៉ាក់សាំង​ចាក់​ជួន​ប្រជាជន​ដោយ​មិន​គិតថ្លៃ។​

​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បាន​ធ្វើការ​សំណេះសំណាល​សាកសួរ​សុខទុក្ខ អំពី​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ជនជាតិដើម​ភាគតិច សួយ ក្នុង​សហគមន៍​កោ​ដូនតី និង​បាន​ផ្ដាំផ្ញើ​ដល់​ពុក​ម៉ែ​មាមីង​បងប្អូន​ទាំងអស់​ មេត្តា​កុំ​ភ្លេច​វិធានការ​សុខាភិបាល ៣​កុំ ៣​ការពារ ឱ្យសោះ​បើទោះបីជា​យើង​មាន​វ៉ាក់សាំង​រួចហើយ​ក៏ដោយ​នោះ៕

អត្ថបទ៖ ភួង រដ្ឋា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៦ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម