ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន៖ ការចាក់វ៉ាក់សាំងដូសទី៤ អាស្រ័យទៅលើការវិវត្ត របស់ពិភពលោក និងមេរោគកូវីដ-១៩
មានប្រសាសន៍នៅក្នុងពិធីបើកយុទ្ធនាការថ្នាក់ជាតិ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារ អាយុចាប់ពី ០៦ឆ្នាំ ដល់អាយុក្រោម១២ឆ្នាំ នៅវិមានសន្តិភាពនាព្រឹកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអះអាងថា ការចាក់វ៉ាក់សាំងដូសទី៤ វាអាស្រ័យទៅលើការវិវត្តរបស់ពិភពលោក និងការវិវត្ត នៃមេរោគកូវីដ-១៩ តែបើស្ថានភាពតម្រូវ គឺត្រូវតែធ្វើខានមិនបាន។

សម្តេចប្រមុខរាជរដ្ឋាភិបាលបានបានលើកឡើងថា ការចាក់វ៉ាក់សាំងដូសទី៤ វាអាស្រ័យទៅលើការវិវត្ត នៃជំងឺកូវីដ១៩ និងប្រសិទ្ធភាព នៃវ៉ាក់សាំង ដែលយើងត្រូវធ្វើការតាមដានលើបញ្ហានេះ សម្រាប់ការវិវត្តជាក់ស្ដែងរបស់ពិភពលោក ជាមួយនឹងវាក់សាំង ហើយគូបផ្សំជាមួយការណែនាំរបស់អង្គការសុខភាពពិភពលោកផងដែរ។

សម្ដេចតេជោបានអះអាងថា មានប្រទេសមួយចំនួនបានចាក់ដូសទី៤ រួចហើយដែរ តែសម្ដេចមិនបញ្ជាក់ ថា ជាប្រទេសណានោះទេ ដែលប្រទេសនោះ គេចាក់ដូសទី៣ ហើយឈានទៅចាក់ដូសទី៤ ថែមទៀត។
សម្ដេចបានបន្តថា ប្រសិនបើចាក់ដូសទី៤ទៀត យើងនឹងត្រូវចាយលុយទៀតហើយ តែយ៉ាងណាយើងត្រូវតែធ្វើដោយខានមិនបានដូច្នេះបញ្ហានេះស្ថិតនៅលើការសិក្សា ស្ថិតនៅលើការវិវត្តនាពេលខាងមុខ៕
អត្ថបទៈ កោះកែវ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


