Connect with us

ព័ត៌មានអន្ដរជាតិ

វ៉ាក់សាំងកូវីដគ្រប់ដូស បានការពារអ្នកជំងឺបេះដូងនិងសួត ពីការស្លាប់ដល់ទៅ ៩០ ភាគរយ

បានផុស

នៅ

សមាគម​គ្រូពេទ្យវះកាត់បេះដូងនៅប្រទេសថៃ ផ្ដល់​អនុសាសន៍​ដល់​អ្នក​ជំងឺ​បេះដូង​និង​សួត ​គួរ​តែ​ពន្លឿន​ការ​ចាក់​វ៉ាក់សាំងកូវីដ ១៩ បន្ទាប់ពីស្ថិតិស្រាវជ្រាវបញ្ជាក់​ជា​ផ្លូវការ​ថា វ៉ាក់សាំង​អាច​ការពារពីការឆ្លងជំងឺកូវីដ ពី ៥០-៨០ ភាគរយ ​និង​ជួយការពារ​មិន​ឲ្យឈឺ​ធ្ងន់ ​​ឬ​ផុត​ពី​ការ​ស្លាប់​រហូត​ដល់ ៩០ ភាគរយ និង​មាន​អត្រា​ហានិភ័យ​ត្រឹមតែ ០.០០២ ភាគរយ​ប៉ុណ្ណោះ។

វេជ្ជបណ្ឌិត Penachani Chatmans មកពីមន្ទីពេទ្យ Thoracic Surgeon Rajavithi មាន​ប្រសាសន៍​ថា​ ចំពេលដែលមានកិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ អង្គការ​សុខភាព​ពិភពលោក (WHO) និងអង្គការសុខភាព​សាធារណៈ​នៅ​ជុំវិញ​ពិភពលោក ​បាន​ឯកភាព​ថា វិធី​ល្អបំផុតដើម្បី​ដោះស្រាយ​ការរីករាលដាលនៃជំងឺកូវីដ គឺ​ពន្លឿន​ប្រជាជនឲ្យទៅទទួល​បាន​វ៉ាក់សាំង​យ៉ាងហោចណាស់ ៧០ភាគរយ ​ដើម្បី​បង្កើត​ភាព​ស៊ាំ​ក្នុង​ក្រុម ​ឬ​នៅ​ក្នុង​តំបន់​នីមួយៗ។

អង្គការសុខភាព​សាធារណៈថៃ ក៏​បានពន្លឿន​ការចាក់​ថ្នាំបង្ការ​ឲ្យ​បាន​ឆាប់តាម​ដែល​អាច​ធ្វើ​ទៅ​បាន ជាពិសេសជាមួយក្រុមដែល​មានហានិភ័យខ្ពស់ ដូចជា ​បុគ្គលិកពេទ្យជួរមុខ ក្រុម​មនុស្ស​ចាស់​អាយុ ៦០ ឆ្នាំឡើងទៅ រួមទាំង​អ្នកជំងឺដែល​មានក្រុមហានិភ័យចំនួន ៧ ដើម្បី​បង្កើត​អង់ទីគ័រ​ និង​កាត់បន្ថយភាពធ្ងន់ធ្ងរ​​ឲ្យ​តិចបំផុត។

ជាទូទៅក្រុមមនុស្សក្រុមដែលមានហានិភ័យខ្ពស់ដូចជា អ្នកជំងឺបេះដូង ជំងឺសរសៃឈាមបេះដូង និងជំងឺ​សួត ជំងឺផ្លូវ​ដង្ហើម​រ៉ាំរ៉ៃ ក្នុងចំណោមជំងឺដែល​មានហានិភ័យខ្ពស់​ទាំង ៧ តែងព្រួយបារម្ភអំពីហានិភ័យ នៃផល​ប៉ះពាល់ពី​វ៉ាក់សាំង​ដែល​អាច​ប៉ះពាល់​ដល់​ជំងឺ​មូលដ្ឋាន​ដែល​​មាន។ ប៉ុន្តែ​ការពិតទៅ អ្នកជំងឺដែលមានជំងឺទ្រូង (បេះដូង​និង​សួត) គឺ​ជា​អ្នក​ជំងឺ​ដែល​មាន​ហានិភ័យ​ខ្ពស់​បំផុត ហើយត្រូវតែ​ចាក់វ៉ាក់សាំង​ប្រឆាំងកូវីដ ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ព្រោះប្រសិនបើអ្នក​ជំងឺ​បេះដូងនិងសួត​បានឆ្លងកូវីដ ​នោះការ​បង្ករោគនឹងរាលដាលដល់សួតជាខ្លាំង។ លើសពីនេះ ក៏​​ពិបាក​ព្យាបាល​ដល់ទៅ ១០ដង ច្រើន​ជាង​មនុស្ស​ធម្មតា​ទៅទៀត ហើយវាក៏មានហានិភ័យខ្ពស់នៃការបាត់បង់ជីវិតផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖Sanook

ចុចអាន៖អ្នកមានជំងឺ៧មុខនេះត្រូវចាក់វ៉ាក់សាំងកូវីដដាច់ខាត ព្រោះបើឆ្លងហើយ គ្រោះថ្នាក់ដល់ជីវិត

ចុចអាន៖ចំណុចសំខាន់ៗ ឪពុកម្ដាយត្រូវដឹង មុននាំកូនអាយុ ៦-១២ ឆ្នាំ ទៅចាក់វ៉ាក់សាំង Sinovac 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

តើប្រទេសដែលជាប់ក្នុងបម្រាមធ្វើដំណើររបស់ត្រាំ មានប្រតិកម្មបែបណាខ្លះ?

ព័ត៌មានជាតិ១០ នាទីutes មុន

អ្នកនាំពាក្យ ជំរុញមន្ត្រីមណ្ឌលសុខភាព និងពេទ្យបង្អែក ខិតខំស្រូបយកអ្នកជំងឺឱ្យបានច្រើន កាត់បន្ថយការកកស្ទះតាមពេទ្យថ្នាក់ជាតិ

ជីវិតកម្សាន្ដ១២ នាទីutes មុន

ជួបរឿងអាស្រូវផ្លូវច្បាប់ យីហោមួយត្រៀមប្ដូរ Thuy Tien ជំនួសម្ចាស់មកុដបវរកញ្ញាអន្តរជាតិឆ្នាំ ២០២៤ វិញ

កីឡា១៣ នាទីutes មុន

កម្មវិធី​ហ្វឹក​ហាត់​​បាល់ទាត់ សម្រាប់​កូន​ៗ​ក្នុង​ឱកាស​​​សម្រាក​ពី​ការ​សិក្សា

កីឡា១៩ នាទីutes មុន

លោក​ Gela Shekiladze៖​ ដូច​ការ​គិត​មុន​ប្រកួត​ថាមិន​ងាយ​ស្រួល​ក្នុង​ការ​លេង​ ឬ​យក​ឈ្នះ​កម្ពុជា​ទេ​

Sokha Hotels

ព័ត៌មានពេញនិយម