Connect with us

ព័ត៌មានជាតិ

ស្ថានភាពទឹក នៅបន្ទាយមានជ័យ មិនទាន់បង្កឱ្យលិចធ្ងន់ធ្ងរនោះទេ ទោះបីតំបន់មួយចំនួន កំពុងហក់ឡើងខ្លាំង

បានផុស

នៅ

ស្ថានភាពជំនន់ទឹកភ្លៀង នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មិនទាន់មានបញ្ហា បង្កឱ្យជន់លិចធ្ងន់ធ្ងរនោះទេ បើទោះបីជាកម្ពស់ទឹកមានការហក់ឡើងខ្លាំង នៅតំបន់មួយចំនួន រយៈពេល ២ សប្តាហ៍នេះ។

អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី នៅថ្ងៃទី ២១ ខែកញ្ញានេះ បានចុះពិនិត្យមើលស្ថានភាពទឹកនៅប៉ោយប៉ែត និងផ្តល់ស្បៀងអាហារជូនប្រជាពលរដ្ឋលើទួលសុវត្ថិភាពក្រុងប៉ោយប៉ែត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ុំ រាត្រី អមដំណើរដោយអាជ្ញាធរច្រើនថ្នាក់ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពទឹក នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ដើម្បីចាត់វិធានការកាយបើកមុខទឹករំដោះទឹកភ្លៀងជន់លិច ផ្លូវ និងតំបន់ប្រជាពលរដ្ឋរស់នៅក្បែមាត់អូរព្រំដែនមួយចំនួន។

លោកអភិបាលខេត្តបានបញ្ជាក់ថា “ស្ថានភាពទូទៅក្នុងក្របខណ្ឌទូទាំងខេត្តបន្ទាយមានជ័យ ស្ថានភាពទឹកមិនទាន់មានបញ្ហាបង្ករឱ្យជន់លិចធ្ងន់ធ្ងរនោះ ស្ថានភាពទឹកមានការហក់ឡើងខ្លាំង ក្នុងតំបន់មួយចំនួន ក្នុងរយៈពេល២សប្តាហ៍នេះ ដោយរបាយទឹកភ្លៀងធ្លាក់រាយប៉ាយ បង្ករឲ្យមានការឡើងជន់លិចផ្លូវ សាលារៀន ដំណាំរួមផ្សំ កសិកម្មតិចតូច និងលិចក្រោមផ្ទះសម្បែងប្រជាពលរដ្ឋរស់នៅតំបន់ទំនាប ជាប់មាត់ស្ទឹង អូរជាដើម”។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្តក៍បានអំពាវនាវ ដល់ថ្នាក់ដឹកនាំមន្ត្រីមូលដ្ឋានអាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ច​ទាំងអស់ ត្រូវត្រៀមលក្ខណៈ ទាំងសម្ភារៈ កងកម្លាំងដើម្បីត្រៀមចុះជួយសង្គ្រោះ ប្រជាពលរដ្ឋ ក្នុងករណីកើតមានទឹកជំនន់ធ្ងន់ធ្ងរជាយថាហេតុណាមួយកើតឡើង។

ដោយឡែកប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារទ្រព្យសម្បត្តិ និងសុវត្ថិភាពផ្ទាល់ខ្លួនពីគ្រោះដោយប្រការណាមួយនោះ។

ក្នុងឱកាសនោះ លោកអភិបាលខេត្តក៍បានផ្តល់ស្បៀងអាហារ មានអង្ករ ទឹកសុីអុីវ ទឹកត្រី និងទឹកបរិសុទ្ធជូនបងប្អូនប្រជាពលរដ្ឋ ប្រមាណ ៧០គ្រួសារ ដែលមករស់នៅលើទីកន្លែងទួលសុវត្ថិភាពដែលក្រុមការងារក្រុង/សង្កាត់បានរៀបចំចំនួន ៣ទីតាំង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្នងការខេត្តសៀមរាប បញ្ចប់ករណីប្ដីប្រពន្ធលក់អនឡាញជេរអតិថិជនមិនសំចៃមាត់ត្រឹម «ការសុំទោសជាសាធារណៈ»

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ “ឯកសណ្ឋាន​តែមួយ គ្រួសារ​តែមួយ”

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក ៖«ឯកសណ្ឋានតែមួយ គ្រួសារតែមួយ»

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ និង​និយោជក​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧​គិតគូរ​យ៉ាង​ដិតដល់ និង​ធ្វើកំណែទម្រង់​យ៉ាង​មាន​ប្រសិទ្ធភាព​លើ​វិស័យ​ការងារ

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកអគ្គរដ្ឋតទូតអាមេរិក៖ ខេត្តសៀមរាបជាកន្លែងទេសចរណ៍ ទាក់ទាញបំផុត ខណៈលោកមានបេសសកម្មការទូត រយៈពេល៥ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម