Connect with us

វប្បធម៌ ជំនឿ

អប្បិយជំនឿប្លែកៗរបស់ថៃ ខ្លះស្រដៀងខ្មែរ ខ្លះមានតែនៅក្នុងប្រទេសគេប៉ុណ្ណោះ

បានផុស

នៅ

ជាតិសាសន៍ណា ក៏មានប្រពៃណី ទំនៀមទម្លាប់ និងជំនឿពួកគេរៀងខ្លួន។ អ្វីដែលពួកគេជឿ ជួនកាលហាក់មិនសមទំនងសម្រាប់ជាតិសាសន៍ផ្សេងឡើយ ប៉ុន្តែវាពិតជាធ្លាប់កើតមានក្នុងប្រជាជាតិគេប្រាកដមែន។ ទោះបីអ្នកមិនជឿ ក៏មិនមានន័យថា រឿងរ៉ាវទាំងនោះមិនបានកើតឡើងនោះទេ។

ចំពោះ​ជនជាតិថៃ ពួកគេក៏មានប្រពៃណី និងអប្បិយជំនឿដ៏យូរយារមួយក្នុងចំណោមបណ្ដាប្រទេសអាស៊ី។ អប្បិយជំនឿជាច្រើនទាក់ទងទៅនឹងព្រលឹងខ្មោច សំណាងអាក្រក់ ហើយខ្លះទៀតពាក់ព័ន្ធនឹងការពិតរបស់បុព្វបុរសគេ។

ខាងក្រោមនេះ ជាអប្បិយជំនឿប្លែកៗមួយចំនួនដែលខ្លះស្រដៀងខ្មែរយើងដែរ ហើយមួយចំនួនទៀតមានតែនៅក្នុងប្រទេសថៃប៉ុណ្ណោះ។

១. ខ្មោចប្រាប់លេខឆ្នោត

Five Mysterious Thai Superstitions - Thailand-Property
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខ្មោច ឬព្រលឹងអ្នកស្លាប់ដើរតួយ៉ាងសំខាន់នៅក្នុងវប្បធម៌ និងជំនឿជនជាតិថៃ។ ពួកគេ ជឿថា ព្រលឹងមនុស្សស្លាប់អាចទាយដឹងពីលេខឆ្នោតយ៉ាងប្រាកដ។ ដូច្នេះពួកគេអាចចាក់ឆ្នោតតាមការយល់សប្តិ​ ឬតាមរយៈហេតុការណ៍ខ្មោចលង ដោយកាត់លេខតាមតម្រុយផ្សេងៗដែលខ្មោចបន្សល់ទុក។

២. ការកាត់សក់នៅថ្ងៃពុធ

ជាងកាត់សក់ភាគច្រើន មិនបើកហាង ឬតូបនៅថ្ងៃពុធឡើយ។ ជនជាតិថៃជឿថា ការកាត់សក់នៅថ្ងៃពុធ ប្រៀបបាននឹងនាំសំណាងអាក្រក់ឱ្យខ្លួនឯងអ៊ីចឹងដែរ។

៣. អាយុសង្ខារ

ថៃ ជឿមុតមាំថា ប្រសិនបើរូបថត ឬកញ្ចក់ ឬស៊ុមអ្វីធ្លាក់បែក អ្នកនឹងស្លាប់ក្នុងពេលឆាប់ៗនេះ។ អប្បិយជំនឿមួយទៀត គឺគេសង្កេតមើលសរសៃគុយទាវ ឬមីដែលកំពុងហូប បើវាកាត់ខ្លីៗ មានន័យថា អ្នកឆាប់ស្លាប់ តែបើទុកសរសៃវាឱ្យនៅវែងៗ មានន័យថា អាយុយឺនយូរ។

៤. ហាមសរសើរទារក

ទារក ឬក្មេងតូចៗ ទ្រលុកទ្រលន់ គួរឱ្យខ្នាញ់ មិនត្រូវបានឱ្យនិយាយពោលសរសើរទេ នៅក្នុងប្រទេសថៃ។ គេជឿថា បើសរសើរបែបនេះ ខ្មោចឮ ខ្មោចនឹងយកទារកទៅនៅជាមួយ។ រីឯជំនឿមួយទៀត ប្រសិនបើស្ត្រីមានផ្ទៃពោះចូលរួមបុណ្យសពនរណាម្នាក់ ព្រលឹងអ្នកស្លាប់នោះនឹងមកចាប់កំណើតជាមួយនាង។

៥. មនុស្សស្រីនៅលីវ

ស្ត្រីនៅលីវទាំងឡាយណាដែលច្រៀងពេលកំពុងចម្អិនម្ហូប ឬពេលញ៉ាំអាហារ នាងនឹងបានប្តីចាស់។

៦. អលង្ការរ៉ាប់រងគ្រោះថ្នាក់

70 per cent of Thais wear Buddhist amulets | Thaiger

អ្នកទំនងជាធ្លាប់បានឃើញជនជាតិថៃពាក់ចិញ្ចៀនរូបព្រះពុទ្ធ ឬបន្តោងខ្សែករូបព្រះពុទ្ធ ដែលច្នៃពីមាស ឬប្រាក់ ប្រហាក់ប្រហែលនឹងខ្មែរយើងដែរ។ ទាំងនេះមិនមែនគ្រាន់តែជាគ្រឿងអលង្ការតុបតែងប៉ុណ្ណោះទេ តែពួកគេជឿថា នេះជាអំណាចពិសិដ្ឋអាចការពារពីគ្រោះថ្នាក់ ការពារជំងឺតម្កាត់ និងការពារអាយុជីវិតផងដែរ។

៧. តុកកែយំ

ប្រសិនបើឮសត្វតុកកែយំ មុនពេលអ្នកចង់ចេញទៅក្រៅ គេចាត់ទុកវាជាសញ្ញាព្រមាននឹងមានអ្វីអាក្រក់កើតឡើងមិនខាន។ ដូច្នេះគេហាមមិនឱ្យចេញពីផ្ទះដាច់ខាត។

៨. ហាមមើលក្រោមចន្លោះជើង

វាជាជំនឿទូទៅមួយដែលថា ប្រសិនបើឱនចុះ ហើយមើលទៅចន្លោះជើង អ្នកនឹងឃើញខ្មោចច្បាស់ៗ។ ប្រជាជនថៃជាច្រើនចៀសវាងការធ្វើបែបនេះ ព្រោះពួកគេខ្លាចជួបមុខខ្មោចជាទីបំផុត៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ អបិយជំនឿជនជាតិជប៉ុនគួរឱ្យចាប់អារម្មណ៍ គ្រប់គ្នាទំនងមិនទាន់ដឹង

ចុចអាន៖ លេខ ៤៩ ក្នុងជំនឿអាស៊ីផ្សារភ្ជាប់ជាមួយភាពអពមង្គល និងពពួកអមនុស្ស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម