Connect with us

វប្បធម៌ ជំនឿ

ហេតុអ្វីគេចាត់ទុកបិណ្ឌ ១ និងភ្ជុំធំ ជាថ្ងៃសំខាន់មិនអាចអាក់ខានបាន?

បានផុស

នៅ

ចំពោះ​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​នៅ​ក្នុង​ប្រទេស​កម្ពុជា​​ ប្រាកដជា​បាន​ដឹង​ច្បាស់​ពី​ប្រពៃណី​ទំនៀមទម្លាប់​ និង​ការ​ប្រារព្ធ​ពិធី​ទៅ​តាម​ជំនឿ​​ពី​បរម​បុរាណ​រៀងមក។ ជាក់ស្ដែងថ្ងៃនេះ គឺជាថ្ងៃកាន់បិណ្ឌទី៣ តាមវត្តអារាមនីមួយៗ នឹងឮសូរសណ្ដាប់​ធម៌​ទេសនារបស់​ព្រះសង្ឃ​ និងការ​ឲ្យ​ពរ​ ពី​តាជី​ យាយជី​ មិនខាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ជំនឿ​ពី​ដូនតា​ខ្មែរ​មក ​បិណ្ឌ​១ គឺ​ថ្ងៃ​ពិសេស​មិន​អាច​អាក់ខាន​បាន​ឡើយ ​ជា​ពិសេស​នោះ​គឺ​ថ្ងៃ​ភ្ជុំ​ធំ​តែ​ម្ដង។ មូលហេតុ​ដែល​កូនខ្មែរ​គ្រប់រូបតែង​មាន​ជំនឿ​លើ​សាសនា​ព្រះពុទ្ធ​មិនចោលបិណ្ឌ១ និង​ភ្ជុំ​ធំ​ គឺ​ដោយសារ​តែ​ពួកគេ​ខ្លាច​ថា​ដូនតា​ដែល​បាន​ចែកឋាន​ទៅ​កាន់បរលោក មិន​អាច​រកសាច់ញាតិ្តខ្លួនឃើញ។ ដោយ​គេ​ជឿ​ថា ​វិញ្ញាណ​ទាំង​ឡាយ​ណា​ដែល​គ្មាន​សាច់​ញត្តិ ​ត្រូវ​បាន​គេ​ដោះលែង​ពី​ឋាន​នរក​ឲ្យ​មក​កាន់​វត្តអារាម​ ដើម្បី​មក​ទទួល​យក​អាហារ​ពី​សាច់​ញត្តិ​របស់​ពួក​គេ ដែល​បាន​បង្សុកូល​ឧទិស​កុសល​ផលបុណ្យ​ទៅឲ្យ។ ពពួក​ប្រេត​នឹង​ទៅ​គ្រប់​ ៧ ​វត្ត​ ដើម្បី​រក​មើល​សាច់​ញត្តិ​ពួកគេ ​ប្រសិន​បើ​វិញ្ញាណ​ទាំងនោះ មិន​ឃើញ​កូនចៅ​ខ្លួន​មក​វត្ត​ទេ​ នោះនឹង​ដាក់​បណ្ដាសា​តាម​អារម្មណ៍​ដែល​ខឹងមិនខានឡើយ។ ​នេះ​ហើយ​ជា​មូលហេតុ​ដែល​សាច់​ញត្តិកូនចៅខ្មែរ​ គួរ​តែ​យក​ចង្ហាន់​ទៅ​វត្ត​ បើ​ទោះបី​ជាច្រើន​ឬ​ក៏​តិច​ក៏ដោយ ​ក្នុង​អំឡុង​ពេល​ដាក់​បិណ្ឌទី១​ ឬ​​​ភ្ជុំ​​ធំ​នេះ​តែ​ម្ដង។

បើ​ទោះបី​ជា​បិណ្ឌទី១ សំខាន់​មិន​អាច​ខ្វះ​បាន​ ប៉ុន្តែ​ពុទ្ធសាសនិក​ខ្មែរ​គ្រប់រូប ​ចូរ​កុំ​ភ្លេច​មនុស្ស​ពីរ​នាក់​ដែល​បាន​ធ្វើ​ឲ្យ​អ្នក​មាន​ថ្ងៃ​នេះ​មក​បាន។ ពួកលោកជា​ព្រះ​រស់​ ដែល​យើង​គ្រប់គ្នា​មិន​ត្រូវ​ភ្លេច​ធ្វើបុណ្យ​ជាមួយ​មុន​គេ​បង្អស់​ មុន​នឹង​អ្នក​រៀប​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​ ដែល​គង់​នៅទី​វត្តអារាម។

ថ្វីបើ បិណ្ឌមួយនិងភ្ជុំសំខាន់ក៏ពិតមែន ក៏ប៉ុន្តែសម្រាប់ពុទ្ធសាសនិក​ដែលមានការរវល់ នៅតែអាចទៅធ្វើបុណ្យគ្រប់ថ្ងៃដែលលាន់បិណ្ឌបានដដែល។ថ្ងៃណាក៏សំខាន់​ដែរ​សម្រាប់​យើង​ឲ្យ​តែ​មាន​ចិត្ត​ជ្រះថ្លា​ក្នុង​ព្រះពុទ្ធសាសនា​គឺជា​កុសល​ផលបុណ្យ​របស់​អ្នក​ហើយ៕

គ្រូ ណុប

ចុចអាន៖ការពិត ៥ យ៉ាង ទាក់ទងនឹងពិធីបុណ្យភ្ជុំបិណ្ឌ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៤ នាទីutes មុន

អ្នកនាំពាក្យខេត្តកោះកុង ៖ មិនទាន់មានការបង្រ្កាបទីតាំងល្បែងអនឡាញទេ មានតែករណីស្រាវជ្រាវឃាតកម្ម

ព័ត៌មានជាតិ៣២ នាទីutes មុន

មន្ត្រីជាន់ខ្ពស់៖ការអប់រំកុមារតូចៗជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់សិស្សទទួលបានការសិក្សាពេញមួយជីវិត

ព័ត៌មានជាតិ៣៧ នាទីutes មុន

ការដាក់​ពាក្យ​ប្រឡង​ក្រប​ខ័ណ្ឌ​មន្ត្រីពន្ធនាគារ នឹងចាប់ផ្តើម​ផ្តល់ពាក្យ​នៅ​ដើមសប្តាហ៍​ក្រោយ

ព័ត៌មានជាតិ៥៦ នាទីutes មុន

«កក្កដា»ជាខែដ៏ពិសិដ្ឋ មានអត្ថន័យធំធេងចំពោះកម្ពុជា ព្រោះសម្បត្តិបេតិកភណ្ឌជាតិចំនួន៣ បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ព័ត៌មានជាតិ១ ម៉ោង មុន

ឥណ្ឌា ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ៤១ នាក់ ទៅបន្តការសិក្សាថ្នាក់ឧត្តម និងក្រោយឧត្តមសិក្សា នៅប្រទេសឥណ្ឌា

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម