សុខភាព
មនុស្សវ័យចំណាស់មានបញ្ហាហូប ឬលេបអាហារ គឺជារឿងធម្មតា?
បញ្ហាពិបាកក្នុងការហូប ឬលេបអាហារ ឬញ៉ាំទឹក ភាគច្រើនតែងកើតលើមនុស្សវ័យចំណាស់។ បើបញ្ហានេះ មានស្ថានភាពធ្ងន់ធ្ងរត្រូវហៅថា Dysphagia (ពិបាកលេបអាហារ) អាចបណ្ដាលឱ្យមានកង្វះអាហារូបត្ថម្ភ ការខ្សោះជាតិទឹក ឬជំងឺរលាកសួត។ ហេតុអ្វីបញ្ហានេះកើតមានឡើង?

១.អ្វីទៅជាការពិបាកលេបអាហារ
បញ្ហាពិបាកលេបអាហារអាចកើតឡើងនៅគ្រប់វ័យ ប៉ុន្តែភាគច្រើនឧស្សាហ៍ឃើញកើតមានចំពោះមនុស្សវ័យចំណាស់ ជាពិសេសប្រសិនបើមានជំងឺច្រាលទឹកអាស៊ីដ។
២.បញ្ហាពិបាកញាំ ឬលេបអាហារ គួរឲ្យបាម្ភ?
ការពិបាកក្នុងការញាំ ឬលេបអាហារ គឺជារឿងសំខាន់មួយគ្នាយើងគួរត្រូវដឹង ព្រោះវាអាចបង្កបញ្ហាសុខភាពធ្ងន់ធ្ងរដល់មនុស្សចាស់ដូចជា ៖
- ខ្វះអាហារូបត្ថម្ភ
- ខ្វះជាតិទឹក
- បាត់បង់ចំណង់អាហារ
- ស្រកទម្ងន់
- ប្រើថ្នាំមិនបានត្រឹមត្រូវ
- មានជំងឺរលាកសួត
៣.សញ្ញា និងរោគសញ្ញា
មានបញ្ហាក្នុងការ ញាំ ឬលេបម្ដងម្កាលជារឿងធម្មតាទេ ដោយសារតែការញ៉ាំលឿនពេក ឬទំពាមិនបានល្អ។
សញ្ញាបញ្ហាពិបាកលេបអាហារមាន៖
- ក្អកនៅពេល ញ៉ាំអាហារ ឬផឹកទឹក
- ឈ្លក់ពេលញាំអាហារ ទឹក ឬថ្នាំ
- ភើ បន្ទាប់ពីញ៉ាំអាហារ ឬផឹកទឹក
- ពិបាកក្នុងការលេបអាហារ ឬភេសជ្ជៈ
- ហូរទឹកមាត់

៤.មូលហេតុ
មានបញ្ហាជាច្រើនដែលអាចធ្វើឲ្យយើងពិបាកក្នុងការ ញាំ ឬលេបអាហារ ហើយបើបញ្ហានេះបង្កការលំបាកខ្លាំង និងមានរយៈពេលយូរ គួរតែទៅជួបគ្រូពេទ្យ។ មូលហេតុទូទៅមួយចំនួននៃបញ្ហានេះរួមមាន៖
- ធ្មេញស្ថិតក្នុងស្ថានភាពមិនល្អ ឬការដាក់ធ្មេញមិនល្អ
- ភាពចាស់ សាច់ដុំមាត់ ឬបំពង់កចុះខ្សោយ
- ការច្រាលអាស៊ីដក្រពះ (GERD)
- ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល
- ជំងឺវង្វេង
- មហារីកមាត់បំពង់ក ឬបំពង់អាហារ
- កត្តាថ្នាំមួយចំនួន
ចុចអាន៖ផ្សិតសាមញ្ញ តែជួយការពារបញ្ហាភ្លេចភ្លាំង និងខួរក្បាលបានល្អ
ចុចអាន៖មើលឲ្យហើយ! ពេលចាស់ទៅ ក្នុងខ្លួន យើងប្រែប្រួលម៉េចខ្លះ?

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ៨ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ