ព័ត៌មានជាតិ
ឃាត់ខ្លួនមេខ្យល់បញ្ជូនទៅតុលាការ ក្រោយគេចខ្លួនបានប៉ុន្មានថ្ងៃ
នៅរយៈពេលប៉ុន្មានថ្ងៃមុននេះ កម្លាំងសមត្ថកិច្ច បានឃាត់ពលករចំនួន៨នាក់ នៅក្បែរមាត់អូរព្រំដែន ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលបម្រុងឆ្លងដែនចូលទឹកដីថៃ ដោយគ្មានច្បាប់អនុញ្ញាត ពរមទាំងបានអប់រំ និងធ្វើកិច្ចសន្យាឲ្យត្រឡប់ទៅផ្ទះវិញ ដោយឡែកមេខ្យល់បានរត់គេចខ្លួនបាត់ស្រមោល។
ក្រោមការដឹកនាំចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការខេត្តបាត់ដំបង បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ រាល់ការទប់ស្កាត់បទល្មើសឆ្លងដែនពិសេសមេខ្យល់នាំមនុស្សចេញចូលដោយខុសច្បាប់ ទើបលោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូនបានដឹកនាំកម្លាំងជំនាញ ចុះធ្វើការស្រាវជ្រាវបង្ក្រាបមេខ្យល់នាំមនុស្សឆ្លងដែនចូលទៅប្រទេសថៃខុសច្បាប់ និងធ្វើការឃាត់បានខ្លួនជនសង្ស័យចំនួនម្នាក់។


សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះ ហង្ស គឹមឈួន ភេទប្រុស អាយុ៣០ ឆ្នាំ មានទីលំនៅភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា ជនសង្ស័យខាងលើ បានធ្វើសកម្មភាពទាក់ទងពលករខ្មែរ ចំនួន០៨ នាក់ ស្រី ចំនួន០១ នាក់ (ក្នុងនោះក្មេង ចំនួន០២ នាក់ ) បម្រុងឆ្លងអូរព្រំដែនកម្ពុជា-ថៃ ចូលទៅក្នុងប្រទេសថៃ កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោងប្រហែល១៦:៣០នាទី ដោយទទួលបានកម្រៃម្នាក់ ៥០០ បាត។ បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការតាមនីតិវិធីបន្ត៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានជាតិ១៨ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី



