ព័ត៌មានជាតិ
លោក លី ធុជ៖ ការបន្តបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ គឺជាបេសកកម្ម និងគោលដៅរួម
លោក លី ធុជ សមាជិក គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្ស ប្រជាជនកម្ពុជា ចុះមូលដ្ឋាន ក្រុងបាវិត បានលើកឡើងថា ការបន្តបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋ គឺជា បេសកកម្ម និងគោលដៅរួមរបស់យេីងទាំងអស់គ្នា ក្នុងនាមជាមន្រ្តីរាជការ ក្រុមការងារគណបក្ស និងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រេីសរេីស ក្រុមប្រឹក្សាឃុំ-សង្កាត់។

លោក លី ធុជ នៅព្រឹកថ្ងៃ ទី៩ ខែតុលា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំ ក្រុមការងារគណបក្សចុះមូលដ្ឋាន ក្រុងបាវិត ដេីម្បីរៀបចំបញ្ជីផ្គូរផ្គងបេក្ខជនបោះឆ្នោតជ្រើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ប្រធាន អនុប្រធាន ក្រុមការងារ គណបក្ស ចុះមូលដ្ឋាន ក្រុងបាវិត ប្រធានក្រុមការងារ គណបក្ស ចុះ មូលដ្ឋាន សង្កាត់ទាំង ៥ និងសមាជិកអចិន្ត្រៃយ៍នៃគណ:កម្មាធិការគណបក្ស ក្រុងបាវិត។

ក្នុងនាម លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន លោក លី ធុជ បានជំរុញឱ្យក្រុមការងារគណបក្ស ក្រុង និង មូលដ្ឋាន ត្រូវជ្រេីសរេីស បេក្ខភាព ឈរឈ្មោះបោះឆ្នោត ក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ជាបេក្ខជនដែលមានសមត្ថភាព មានទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ ចេះស្គាល់ទុក្ខធុរៈរបស់ប្រជាពលរដ្ឋ ជាពិសេសជាអ្នកបម្រើ ប្រជាជនមូលដ្ឋាន ដែលក្នុងការជ្រើសរើសនេះ ត្រូវធ្វេីការប្រកាន់ខ្ជាប់តាមការកំណត់ និងការណែនាំ អំពី ក្រមសីលធម៌ សម្រាប់ក្រុមការងារ បេក្ខជនឈរឈ្មោះបោះឆ្នោត និង អង្គបោះឆ្នោត។

ក្នុងឱកាសនោះ លោក លី ធុជ បានណែនាំឱ្យក្រុមការងារគណបក្ស ត្រូវបន្តពង្រឹងសកម្មភាពគណបក្ស នៅតាមមូលដ្ឋាន និងលេីកកម្ពស់ ការយកចិត្តទុកដាក់ចំពោះសមាជិក សមាជិកា គណបក្ស តាមរយៈការរក្សានូវទំនាក់ទំនងឱ្យ បានល្អ និង ជិតស្និត។ លោកក៏បានជំរុញក្រុមការងារគណបក្សទាំងអស់ ត្រូវត្រៀមឱ្យបានរួចរាល់ នូវសកម្មភាពលម្អិត និង ផែនការអាទិភាព ឱ្យបានច្បាស់សម្រាប់ការងារឃោសនាបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ខាងមុខនេះ៕
អត្ថបទ៖ ឡាង កុសល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


