សុខភាព
ការសាយភាយមេរោគរបស់ ជំងឺរលាកសួត អាចធ្វើឲ្យសុខភាពចុះខ្សោយ ឬដល់ស្លាប់
ជំងឺរលាកសួត គឺជាជំងឺអាចបង្កឲ្យមានសភាពធ្ងន់ធ្ងរ ដែលត្រូវសម្រាកពេទ្យ ឬសង្គ្រោះកម្រិតធ្ងន់។ ជំងឺនេះបង្កដោយ មានការចម្លងចូលមេរោគតាមរយៈផ្លូវដង្ហើម។ វាចូលទៅបំផ្លាញសួតបង្កឱ្យរលាកសួត ឬសាយភាយមេរោគ ឬសារជាតិរបស់មេរោគទៅសរីរាង្គផ្សេងៗដែលធើ្វឲ្យសុខភាពមនុស្សចុះខ្សោយ ហត់ គ្រុនញាក់ភ្លាមៗ ឬរហូតដល់ស្លាប់។
តែប្រសិនបើអ្នកជំងឺមកពិនិត្យសុខភាព ឬសម្រាកពេទ្យ បានទាន់ពេលវេលា និងទទួលយកការព្យាបាលពីគ្រូពេទ្យតាមវេជ្ជបញ្ជា ថ្នាំប្រឆាំងមេរោគបានត្រឹមត្រូវ នោះជំងឺរលាកសួតនេះ គឺអាចព្យាបាលឲ្យជាសះស្បើយបាន។
១) រោគសញ្ញា
អ្នកដែលកើតជំងឺរលាកសួតមានអាការៈ
– គ្រុនក្តៅ ញាក់ភ្លាមៗ (ស្រួចស្រាវ)
– ឈឺក្នុងទ្រូង ដូចគេចាក់
– ហត់ដង្ហក់ មានដង្ហើមញាប់
– ក្អក ពុំមានស្លេះ ឬមានស្លេះ និងអាចមានក្លិន
– វង្វេងស្មារតី (ករណីមនុស្សចាស់ខ្លាំងជាដើម)។

២) មូលហេតុ
មេរោគបង្កឲ្យមានជំងឺរលាកសួត គឺបាក់តេរីភាគច្រើន ចូលតាមផ្លូវដង្ហើម។
៣) ការព្យាបាល
ជំងឺនេះព្យាបាលដោយការប្រើថ្នាំអង់ទីប៊ីយូទិច ដែលចេញវេជ្ជបញ្ជាដោយគ្រូពេទ្យ ច្បាស់លាស់ ក្រោយពីការពិនិត្យ-ពិគ្រោះ សំដៅប្រសិទ្ធភាពសម្លាប់បាក់តេរី និងដោយអាស្រ័យលើកម្រិតធ្ងន់ធ្ងរនៃជំងឺរលាកសួត៖
– ព្យាបាលនៅផ្ទះ: សម្រាប់អ្នកជំងឺក្មេង ពុំមានសញ្ញាធ្ងន់និងពុំមានជំងឺរ៉ាំរ៉ៃ។

– ព្យាបាលស្រាកពេទ្យ: សម្រាប់អ្នកជំងឺអាយុច្រើន ឬមានជំងឺរ៉ាំរ៉ៃ ឬមានសញ្ញាធ្ងន់: ដង្ហើមញាប់ ចង្វាក់បេះដូងញាប់ វង្វេងជាដើម។
– ព្យាបាលសង្គ្រោះកម្រិតធ្ងន់: ខ្សោយផ្លូវដង្ហើមខ្លាំង (តម្រូវឲ្យមានប្រើម៉ាស៊ីនជំនួយដង្ហើម) ឬសម្ពាធឈាមទាបខ្លាំង (តម្រូវផ្តល់ថ្នាំជំនួយ)។
៤) ការការពារ
– អនាម័យទូទៅ សម្អាតមាត់ធ្មេញ ដៃ និងក្អកឬកណ្ដាស់ប្រើកន្សែងដៃខ្ទប់មាត់ច្រមុះ
– ចាក់វ៉ាក់សាំងបេសេហ្សេ ចំពោះទារកទើបកើត
– ចាក់វ៉ាក់សាំង ការពាររលាកសួត ឬចាក់វ៉ាក់សាំងការពារផ្ដាសាយ ករណីអ្នកជំងឺមានជំងឺរ៉ាំរ៉ៃ ។
– ថែរក្សាអនាម័យលំនៅឋាន មានខ្យល់អាកាសល្អ កាត់បន្ថយផ្សែងក្នុងផ្ទះ (ផ្សែងចម្អិនអាហារ) ផ្សែងបារី និងផ្សែងក្រៅផ្ទះ។


«បើសិនមានអាការៈដូចបានរៀបរាប់ខាងលើ សូមប្រញាប់មកពីគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលការព្យាបាលឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ជៀសវាងទុកឲ្យជំងឺរលាកសួតនេះវិវត្តន៍ទៅធ្ងន់ធ្ងរ ដែលអាចគំរាមកំហែងដល់អាយុជីវិតលោកអ្នក»៕
អត្ថបទ៖ រស្មី

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម១៤ ម៉ោង ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ១ សប្តាហ៍ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
នយោបាយ៣ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ៧ ម៉ោង ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស